អ្នកលក់មិនសុខចិត្ត! តាមទារចំណែក ១៦៨ដុល្លារ ពីម្ចាស់រង្វាន់ប៊ូសស្រ្តង

09-05-2026 16:24

(ភ្នំពេញ)៖ ផ្អើលពេញការដ្ឋានសំណង់នៅខណ្ឌឬស្សីកែវ ដោយសារអ្នកលក់ម្នាក់តាមទាមទារចំណែក ១៦៨ដុល្លារ ពីអ្នកទិញ អំឡុងពេលក្រុមហ៊ុនប៊ូសស្រ្តង ប្រគល់រង្វាន់អ្នកជិតខាងល្អ 168$ x 10 ជូនម្ចាស់រង្វាន់នៅទីនោះ។

លោក សន រ៉ាន បានទិញប៊ូសស្រ្តង ១កំប៉ុងពីកន្លែងអ្នកលក់នៅជិតកន្លែងធ្វើការរបស់គាត់ដូចរាល់ដង។ តែថ្ងៃនេះសំណាងធំ គាស់ប៊ូសស្រ្តងត្រូវរង្វាន់ 168$ x 10 ធ្វើឱ្យផ្អើលពេញការដ្ឋានសំណង់។ រឿងនឹកស្មានមិនដល់ គឺអ្នកលក់តាមទាចំណែកដែរ ប៉ុន្តែលោក រ៉ាន មិនព្រមចែកឱ្យ ព្រោះគាត់សម្រេចចិត្តចែកជូនអ្នករស់នៅជិតបន្ទប់ធ្វើការជាមួយគាត់ ធ្វើឱ្យអ្នកលក់ខឹងសម្បារតវ៉ាជាមួយក្រុមហ៊ុនតែម្ដង។

លុះក្រុមការងារប៊ូសស្រ្តង ជួយពន្យល់បកស្រាយជូនគាត់ ទើបគាត់អស់ចិត្ត ព្រោះគាត់ស្មានតែ រង្វាន់នេះផ្ដល់ចំណែកខ្លះជូនអ្នកលក់ ដូចរង្វាន់សេដ្ឋីក្មេង ១៣០លានរៀល។

តាមពិត រង្វាន់អ្នកជិតខាងល្អ 168$ x 10 នេះ ម្ចាស់រង្វាន់អាចជ្រើសរើសចែកឱ្យនរណាក៏បាន ដែលគាត់ចាត់ទុកថាជាអ្នកជិតខាងល្អរបស់គាត់ មិនមែនត្រូវតែចែកឱ្យអ្នកលក់នោះទេ។

ដូច្នេះបើចង់ឈ្នះរង្វាន់ច្រើនៗដែរ ទិញប៊ូសស្រ្តងញុំាទាំងអស់គ្នា! ប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ មានរង្វាន់ច្រើន៕