Barcelona ការពារជើងឯក La Liga បានសម្រេច ក្រោយផ្តួល Real ក្នុងជំនួប El Clasico
11-05-2026 08:46
(បរទេស)៖ FC Barcelona បានក្លាយជាជើងឯកលីគ La Liga 2025-26 របស់អេស្ប៉ាញ បន្ទាប់ពីយកឈ្នះ Real Madrid ២ទល់នឹង០ នារាត្រីថ្ងៃអាទិត្យ ទី១០ ខែឧសភា។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា វាជាការការពារជើងឯកបានសម្រេចផងដែរ និងប្រកាសជើងឯកមុនបិទរដូវ ដែលនៅសល់ ៣ប្រកួតទៀត ដ្បិតក្រុមរបស់លោក Hansi Flick រកបាន ៩១ពិន្ទុនាំមុខដាច់ពី Real មានតែ ៧៧ពិន្ទុ។
ខ្សែប្រយុទ្ធ Ferran Torres និង Marcus Rashford ជាអ្នករកគ្រាប់ជ័យជម្នះនៅនាទីទី៩ និងនាទី១៨ នៅកីឡដ្ឋាន Camp Nou របស់ខ្លួនពីជំនួបជើងទី២ នៅក្របខណ្ឌ La Liga រដូវកាលនេះ។
ក្រោយបំប៉ោងសំណាញ់ទី ពួកគេក៏បានរត់ទៅឱបអ្នកចាត់ការទូទៅលោក Flick ផងដែរ ដើម្បីជាការរំលែកទុក្ខ ពេលគ្រូបង្វឹកបាត់បង់ឪពុកកាលចុងសប្តាហ៍។
នេះជាលើកទី២៩ ដែលក្រុមអ្នកមានបុណ្យគ្រងជើងឯក La Liga តាមពីក្រោយ Real ៧សម័យ នៅពេលនាំមុខអធិរាជសមួយនេះ ១៤ពិន្ទុ៕



