កក្រើកទៀតហើយ! ភេសជ្ជៈប៉ូវកម្លាំង អៃរ៉ា នឹងរៀបចំប្រគំតន្រ្ដី អៃរ៉ា និងពិពណ៌ផលិតផលក្នុងស្រុក នៅខេត្ដកំពត
11-05-2026 14:27
(ភ្នំពេញ)៖ ភេសជ្ជៈប៉ូវកម្លាំង អៃរ៉ា នឹងរៀបចំប្រគំតន្រ្ដី អៃរ៉ា និងពិពណ៌ផលិតផលក្នុងស្រុក ចាប់ពីរថ្ងៃទី១៤-២០ ខែឧសភា ឆ្នាំ២០២៦ខាងមុខនេះ ដែលមានទីតាំង បណ្ដោយសួនច្បារមាត់ព្រែកទឹករាំ នៅខេត្ដកំពត។
សូមជម្រាបដែរថា ព្រឹត្ដិការណ៍នេះ នឹងមានទស្សនីយភាពថ្មី បទពិសោធន៍ថ្មី ប្លែកអារម្មណ៍ គ្រប់ទម្រង់ ជាមួយតារាចម្រៀងល្បីៗ ជាច្រើន និងមានការចូលរួមដោយសេរីផងដែរ៕



