វេសឡាញអេឌ្យូខេសិនគ្រុប ចុះអនុស្សារណៈសហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋ-ឯកជន និងអង្គការ សមាគមចំនួន១៨ ដើម្បីពង្រីកវិសាលភាពអប់រំនិងកិច្ចការសង្គមកិច្ច
11-05-2026 21:20
(ភ្នំពេញ)៖ កាលពីពេលថ្មីកន្លងមកនេះ បណ្តញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានចុះអនុស្សារណៈសហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋ-ឯកជន និងអង្គការ សមាគមចំនួន១៨ ដើម្បីចែករំលែកធនធាន និងលើកកម្ពស់គុណភាពអប់រំរួមគ្នា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេស កិច្ចការមនុស្សធម៌ និងការផ្តល់អាហារូបករណ៍។
ចំពោះដៃគូសហប្រតិបត្តិការទាំង១៨ និងគោលបំណងនៃសហប្រតិបត្តិការដូចខាងក្រោម៖
*១. អគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំ យុវជននិងកីឡា៖ សហប្រតិបត្តិការជំរុញការអភិវឌ្ឍយុវជនឱ្យមាន លក្ខណៈគ្រប់ជ្រុងជ្រោយ តាមរយៈការបណ្តុះបណ្តាលជំនាញទន់ បំណិនឌីជីថល ចលនាស្មគ្រចិត្តយុវជន ការទទួលខុសត្រូវក្នុងសង្គម និងការត្រៀមលក្ខណៈសម្រាប់ទីផ្សារការងារក្នុងសតវត្សទី២១ ពង្រឹងចលនាយុវជនកាកបាទក្រហម និងយុវជនកាយរឹទ្ធិ។
*២. ទីភ្នាក់ងារជាតិមុខរបរនិងការងារ៖ សហប្រតិបត្តិការលើការបណ្តុះបណ្តាលជូនអ្នកស្វែងរកការងារ និងការតម្រង់ទិសសិស្ស និស្សិតលើជំនាញទន់ និងការសហការរៀបចំពិព័រណ៍ការងារថ្នាក់ជាតិ ដើម្បីផ្តល់ព័ត៌មានទីផ្សារការងារដល់យុវជន។
*៣. សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ៖ លើការផ្តល់អាហារូបករណ៍និងការងារសិស្ស និស្សិតឆ្នើម ការតម្រង់ទិសការងារនិងមុខរបរសិស្ស និងការចែករំលែកធនធាន។
*៤. សាកលវិទ្យាល័យទួន ហ្វា៖ លើកការផ្តល់អាហារូបករណ៍សិស្ស និស្សិតឆ្នើម ការតម្រង់ទិសការងារនិងមុខរបរសិស្ស ការបណ្តុះបណ្តាលគ្រូភាសាចិន និងការចែករំលែកធនធាន។
*៥. វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា៖ កិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ការអប់រំចំណេះដឹងទូទៅទៅនឹងការតម្រង់ទិសនិងបណ្តុះបណ្តាលគន្លងបច្ចេកទេស និងវិជ្ជាជីវៈដល់សិស្សកម្រិតមធ្យមសិក្សា។
*៦. សមាគមអ្នកនិពន្ធខ្មែរ៖ សហប្រតិបត្តិការលើកម្ពស់អក្សសាស្រ្តខ្មែរ ការតាក់តែងនិពន្ធ និងការប្រឡងស្នាដៃតាក់តែងនិពន្ធ។
*៧. អង្គការផ្ទះបាយកុមារ៖ លើកិច្ចការសង្គមកិច្ច ការផ្តល់អាហារូបករណ៍និងការអភិវឌ្ឍកុមារងាយរងគ្រោះ និងការងារមនុស្សធម៌។
*៨. អង្គការដើម្បីស្នាមញញឹមនៃកុមារ៖ លើកិច្ចការបណ្តុះបណ្តាលភាសាអង់គ្លេស ការងារសហគមន៍ និងការបណ្តុះបណ្តាលបំណិនទន់ជូនសិស្ស និស្សិត។
*៩. Olympia Centre Plaza៖ លើគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលអប់រំ ការរៀបចំពិពរណ៍អប់រំ និងការប្រកួតប្រជែងស្នាដៃសិស្ស។
*១០. អនុវិទ្យាល័យរំដោះស្រែ ខេត្តព្រះវិហារ គោលបំណង លើកកម្ពស់ ទំនាក់ ទំនង មិត្តភាព និងសហការ ដើម្បី ធានា ការបន្តប្រតិបត្តិការការផ្តល់សេវាអប់រំប្រកបដោយភាពទាន់ ពេលវេលា ក្នុងការចូលរួម ស្ដារ ស្ថាន ភាព គ្រឹះស្ថានសិក្សាសាធារណៈដែលរងផលប៉ះពាល់ ពីការឈ្លានពានរបស់ ប្រទេសថៃឱ្យមាន ភាព ជា ប្រក្រតី ឡើងវិញ លើផ្នែកបច្ចេកទេស សម្ភារៈ ហេដ្ឋារចនាសម្ព័ន្ធសាលា និងការគ្រប់គ្រង។
*១១. សាលាជំនាន់ថ្មីព្រែកលាភ៖ ការចែករំលែកចំណេះដឹង និងបណ្តុះបណ្តាល ការរៀបចំសិក្ខាសាលា សន្និសីទ ការបង្ហាញបទពិសោធ និងការបណ្តុះបណ្តាលលើវិធីសាស្ត្របង្រៀនថ្មីៗដល់បុគ្គលិកអប់រំ។
*១២. មជ្ឈមណ្ឌលបណ្តុះបណ្តាល Aspire Design Academy Co., Ltd លើកិច្ចការតម្រង់ទិស និងបណ្តុះបណ្តាលជំនាញបច្ចេកទេសបឋមផ្នែកស្ថាបត្យកម្ម និងរចនាជូនសិស្សវិទ្យាល័យ។
*១៣.សាលាអន្តរជាតិអាស៊ាន
*១៤. សាលារៀន Australian Pacific International School, Siem Riep
*១៥. សាលារៀន Newtown International School, Kompong Speu
*១៦. សាលារៀន Handprint
*១៧. សាលារៀន Bright Ken
*១៨. សាលារៀន One World Academy។
ផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្ស និងលើកកម្ពស់គុណភាពអប់រំតាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈរួមគ្នា ការចែករំលែកធនធាន ការដំណើការសេវាអប់រំបំពេញគ្នា ការផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកវិទ្យាអប់រំ។
គួរបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់ជាមួយដៃគូដ៏សម្បូរបែបទាំង ១៨ស្ថាប័ននេះ គឺជាការប្តេជ្ញាចិត្តរបស់បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីអប់រំមួយដែលរឹងមាំ។ វេសឡាញមិនត្រឹមតែបង្រៀនចំណេះដឹងក្នុងថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងរៀបចំផ្លូវសម្រាប់សិស្សានុសិស្សទៅកាន់ទីផ្សារការងារ ការទទួលខុសត្រូវសង្គម និងការបន្តការសិក្សាកម្រិតឧត្តមសិក្សាទាំងក្នុង និងក្រៅប្រទេស៕









