Neymar មានឈ្មោះក្នុងបញ្ជីបឋមនៃក្រុមជម្រើសជាតិប្រេស៊ីល ត្រៀមលេង World Cup 2026
12-05-2026 14:32
(បរទេស)៖ ខ្សែប្រយុទ្ធជួរមុខ Neymar ត្រូវបានគ្រូបង្វឹក Carlo Ancelotti កោះហៅចូលក្រុមជម្រើសជាតិសាំបាប្រេស៊ីល ក្នុងបញ្ជីបឋមរបស់លោក ក្នុងចំណោម ៥៥នាក់ ត្រៀមប្រមូលផ្តុំហ្វឹកហាត់ ដើម្បីលេងព្រឹត្តិការណ៍ FIFA World Cup 2026 នាខែក្រោយនេះ។
ទោះជាយ៉ាងណា ការប្រកាសបញ្ជីឈ្មោះចុងក្រោយ ក្នុងចំណោម ២៦នាក់ផ្លូវការចុងក្រោយថាតើ មានឈ្មោះអ្នករកបានច្រើនគ្រាប់នៅជម្រើសជាតិមាន ឬគ្មាន នឹងដឹងច្បាស់នាសប្តាហ៍ក្រោយ នៅមុនពេល World Cup ជំនាន់ទី២៣ នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដាចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។
Neymar វ័យ ៣៣ឆ្នាំ ធ្លាប់ប្រលយថា World Cup 2026 ជាកម្មវិធីចុងក្រោយសម្រាប់គេជាមួយជម្រើសជាតិ ក្នុងនាមជាជើងឯក ៥សម័យកាលច្រើនជាងគេ ដ្បិតកីឡាករកំពុងប្រកបអាជីពនៅក្លិបក្នុងស្រុក Santos ពុំទាន់ឈ្នះ ១លើកនៅឡើយ ស្របពេលអ្នកចាត់ការទូទៅសញ្ជាតិអ៉ីតាលី លោក Ancelotti ធ្លាប់បានលើកឡើងថា Neymar ត្រូវតែមានទម្រង់លេងប្រសើរឡើង ជាមួយនឹងកាយសម្បទារឹងមាំទៀតផង ទើបលោកចុចឈ្មោះជិះយន្តហោះទៅតំបន់អាមេរិកខាងជើង៕




