ក្រុមហ៊ុន GRAB បើកយុទ្ធនាការ «BEHIND YOUR MEAL» ដើម្បីគាំទ្រដល់ដៃគូដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា
13-05-2026 09:21
(ភ្នំពេញ)៖ ក្រុមហ៊ុន Grab ដែលជាកម្មវិធីអភិវឌ្ឍន៍ពហុវិស័យ (Superapp) ឈានមុខគេប្រចាំថ្ងៃនៅអាស៊ីអាគ្នេយ៍ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ កំពុងចាប់ផ្តើមយុទ្ធនាការ «នៅពីក្រោយអាហាររបស់អ្នក» (Behind Your Meal) ដែលជាយុទ្ធនាការទំនួលខុសត្រូវសង្គម(CSR)ក្នុងគោលបំណងលើកកម្ពស់នូវភាពអត់ធ្មត់និងការលះបង់របស់ដៃគូដឹកជញ្ជូនរបស់ខ្លួន។
យុទ្ធនាការនេះនឹងដំណើរការពេញមួយខែឧសភាដោយផ្តោតសំខាន់លើការទទួលស្គាល់នូវគុណតម្លៃនិងការខិតខំប្រឹងប្រែងរបស់ដៃគូដឹកជញ្ជូនម្នាក់ៗ ដែលបានពុះពារឆ្លងកាត់កម្តៅថ្ងៃ ភ្លៀង និងការកកស្ទះចរាចរណ៍ ដើម្បីបម្រើសហគមន៍កម្ពុជា។
ក្រុមហ៊ុន Grab អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាំងអស់ចូលរួមក្នុងកម្មវិធី «ការផ្តល់ជូនអាហារដល់អ្នកដឹកជញ្ជូន» (Treat a Meal for Driver) ចាប់ពីថ្ងៃទី ០១ ដល់ ២២ ខែឧសភា ឆ្នាំ២០២៦។ មុខងារដ៏ពិសេសនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបញ្ជាទិញអាហារសម្រាប់អ្នកបើកបររបស់ពួកគេ ដើម្បីជាកាយវិការបង្ហាញពីការដឹងគុណ។ សម្រាប់អ្នកប្រើប្រាស់ដែលបាន «ផ្តល់ជូនអាហារ» ដល់អ្នកបើកបររបស់ពួកគេរហូតដល់ ៣ ដងក្នុងអំឡុងពេលយុទ្ធនាការនេះ នឹងមានទទួលបានរង្វាន់សម្ភារៈផ្តាច់មុខពី Grab រួមមាន អាវក្រៅ(Jacket) ឬ មួកសុវត្ថិភាព Grab ដែលមានគុណភាពខ្ពស់។ សូមចុច ទីនេះ ដើម្បីទស្សនាវីដេអូដែលមានព័ត៌មានលម្អិតអំពីយុទ្ធនាការនេះ។
ការគោរពចំពោះភាពអត់ធ្មត់ និងការតស៊ូរបស់ក្រុមអ្នកដឹកជញ្ជូនយុទ្ធនាការ «នៅពីក្រោយអាហាររបស់អ្នក» (Behind your meal) គឺជាសាររំលឹកមួយថានៅពីក្រោយរាល់ការដឹកជញ្ជូននីមួយៗ គឺជាសាច់រឿងនៃការពុះពារ និងការលះបង់។ Grab មានគោលបំណងលើកកម្ពស់ទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងសាធារណជន និងអ្នកដឹកជញ្ជូន ដែលជាអ្នកធ្វើឱ្យទីក្រុងមានចលនាឆ្ពោះទៅមុខជានិច្ច ព្រមទាំងធានាថា អ្នកដឹកជញ្ជូនដែលមិនអាចខ្វះបានទាំងនេះ ទទួលបាននូវការដឹងគុណពីសហគមន៍ដែលពួកគេបានបម្រើ។
លោក កង សុវណ្ណារ៉ូត នាយកគ្រប់គ្រង Grab ប្រចាំប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា បានមានប្រសាសន៍ថា៖ «ជារៀងរាល់ថ្ងៃ ដៃគូដឹកជញ្ជូនររបស់យើងបានពុះពារគ្រប់ឧបសគ្គ ដើម្បីដឹកជញ្ជូនមិនត្រឹមតែអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវភាពងាយស្រួល និងការផ្សារភ្ជាប់ទៅកាន់សហគមន៍នានាទូទាំងប្រទេសកម្ពុជា។ នៅពីក្រោយរាល់អាហារដែលបានដឹកជញ្ជូន គឺជាបុគ្គលដែលមានកម្លាំងចិត្តដ៏មហិមា ការលះបង់ និងការយកចិត្តទុកដាក់ខ្ពស់។
ដៃគូដឹកជញ្ជូនរបស់យើងបានធ្វើដំណើរឆ្លងកាត់អាកាសធាតុដ៏លំបាក និងការកកស្ទះចរាចរណ៍យ៉ាងខ្លាំងដើម្បីបម្រើសហគមន៍របស់យើង ហើយភាពអត់ធ្មត់តស៊ូរបស់ពួកគេ គឺជាឆ្អឹងខ្នងនៃប្រតិបត្តិការរបស់ក្រុមហ៊ុនយើង។ តាមរយៈយុទ្ធនាការ "នៅពីក្រោយអាហាររបស់អ្នក" និងកញ្ចប់ជំនួយរដូវកាលក្ដៅនេះ គឺយើងចង់បង្ហាញនូវសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះដៃគូដឹកជញ្ជូន។ នេះមិនមែនត្រឹមតែជាការផ្តល់ជូននូវសម្ភារៈប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការទទួលស្គាល់នូវភាពស្វាហាប់របស់ដៃគូយើង និងការធានាថាពួកគាត់ទទួលបាននូវការគាំទ្រ និងការវាយតម្លៃខ្ពស់ ក្នុងខណៈពេលដែលពួកគាត់កំពុងបំពេញតួនាទីដ៏សំខាន់ដែលមិនអាចខ្វះបាននេះ។
ជំនួយកញ្ចប់រដូវក្តៅ: ការសម្រាលទុក្ខលំបាកជាក់ស្ដែងនៅតាមដងផ្លូវស្របពេលដែលសីតុណ្ហភាពកាន់តែឡើងកម្ដៅខ្លាំង ក្រុមហ៊ុន Grab កាលពីពេលថ្មីៗនេះ បានចាប់ផ្ដើមសកម្មភាព «ការគាំទ្រតាមរយៈកញ្ចប់ជំនួយរដូវក្ដៅ» ដ៏ធំសម្បើម ចាប់ពីថ្ងៃទី ០៥ ដល់ ០៩ ខែឧសភា ឆ្នាំ ២០២៦។ នៅតាមបណ្តាទីតាំងសំខាន់ៗចំនួនបី រួមមាន រាជធានីភ្នំពេញខេត្តសៀមរាប និងខេត្តព្រះសីហនុ Grab បានចែកចាយកញ្ចប់ជំនួយចាំបាច់ដល់ដៃគូដឹកជញ្ជូនចំនួន៣,០០០ នាក់។
កញ្ចប់ជំនួយនីមួយៗត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំង ដើម្បីផ្តល់នូវភាពងាយស្រួល និងការគាំទ្រដល់ការបំពេញការងារក្នុងអំឡុងខែក្តៅ នេះ ដោយក្នុងនោះរួមមាន៖ កង្ហារយួរដៃខ្នាតតូច និងទឹកបរិសុទ្ធចំណុះ ១.៥ លីត្រ ដើម្បីជួយសម្រាលកម្តៅ។ ស្រោមដៃ និងម៉ាស ដើម្បីការពារសុវត្ថិភាព និងអនាម័យនៅតាមដងផ្លូវ។ កាតចាក់សាំងចំណុះ ៥លីត្រ ដើម្បីជួយកាត់បន្ថយចំណាយលើប្រេងឥន្ធនៈប្រចាំថ្ងៃដោយផ្ទាល់។
អំពីក្រុមហ៊ុន Grab៖
Grab គឺជាក្រុមហ៊ុនផ្តល់សេវាកម្មកម្មវិធីពហុវិស័យ (Superapp) ឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលប្រតិបត្តិការលើវិស័យដឹកជញ្ជូនទំនិញ សេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងសេវាកម្មហិរញ្ញវត្ថុឌីជីថល។ ដោយផ្តល់សេវាកម្មក្នុងក្រុងចំនួន ៨០០ នៃប្រទេសចំនួន ៨ ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម — Grab បានជួយដល់មនុស្សរាប់លាននាក់ជារៀងរាល់ថ្ងៃក្នុងការបញ្ជាទិញអាហារ ឬគ្រឿងទេស ផ្ញើអីវ៉ាន់ កក់សេវាដឹកជញ្ជូន ឬតាក់ស៊ី ទូទាត់ការទិញទំនិញតាមអនឡាញ ឬប្រើប្រាស់សេវាកម្មផ្សេងៗដូចជា កម្ចីនិងធានារ៉ាប់រង ដែលទាំងអស់នេះមាននៅក្នុងកម្មវិធីតែមួយ។
Grab ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ជាមួយបេសកកម្មជំរុញតំបន់អាស៊ីអាគ្នេយ៍ឱ្យរីកចម្រើនទៅមុខ តាមរយៈការបង្កើតលទ្ធភាពសេដ្ឋកិច្ចសម្រាប់មនុស្សគ្រប់គ្នា។ Grab ប្រកាន់ខ្ជាប់នូវគោលការណ៍ "Triple Bottom Line" ដែលក្នុងនោះយើងមានគោលដៅសម្រេចឱ្យបាននូវលទ្ធផលហិរញ្ញវត្ថុសម្រាប់ភាគហ៊ុនិករបស់យើង ព្រមជាមួយការបង្កើតឥទ្ធិពលវិជ្ជមានដល់សង្គម រួមមានការបង្កើនលទ្ធភាពសេដ្ឋកិច្ចសម្រាប់មនុស្សរាប់លាននាក់នៅក្នុងតំបន់ ខណៈពេលដែលយើងកំពុងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានផងដែរ៕










