Messi នៅតែជាកីឡាករដែលមានថ្លៃពលកម្មខ្ពស់ជាងគេនៅ MLS តាមពីក្រោយដោយ Son

13-05-2026 09:42

(បរទេស)៖ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi នៅតែបន្តឈរទីកំពូលតារាង ក្នុងនាមកីឡាករដែល មានប្រាក់ឈ្នួលខ្ពស់ជាងគេនៅក្របខណ្ឌ Major League Soccer របស់សហរដ្ឋអាមេរិក និងតាមពីក្រោយ ដោយកីឡាករ Son Heung-min។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

បច្ចុប្បន្នខ្សែប្រយុទ្ធពាក់លេខ១០ រូបនេះដែលនឹងឈានចូលវ័យ ៣៩ឆ្នាំនាខែក្រោយ ទទួលបានប្រាក់ខែគោល ២៥លានដុល្លារ ច្រើនជាងគេ ២ដងនៃប្រាក់ខែកីឡាករឯទៀតដែលស្ថិតនៅលីគក្នុងតំបន់អាមេរិកខាងជើងមួយនេះ គ្រាដែល Son របស់ក្លិប LAFC រកបាន ១០.៤លានដុល្លារក្នុង ១ខែ។

តម្លៃខ្លួនរបស់ Messi បានកើនដល់ ២៨.៣លានដុល្លារ បន្ទាប់ពីរូបគេបានបន្តកិច្ចសន្យាថ្មីទៀតជាមួយក្លិប Inter Miami CF ដល់ឆ្នាំ២០១៧ កាលពីខែតុលា ឆ្នាំ២០២៥ ស្របពេលប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង Son ទទួលបានប្រាក់ពលកម្មលើស Rodrygo de Paul របស់ Miami និង Hirving Lozano របស់ក្លិប San Diego FC ទៅទៀត។

នៅចាំបានថា Messi បានផ្លាស់មករួមក្រុមដែលស្ថិតក្នុងរដ្ឋ Florida មួយនេះកាលឆ្នាំ២០២៣ និងស៊ុតបាន ៥៩គ្រាប់ ពីការចូលលេង ៦៤ប្រកួតយ៉ាងទៀងទាត់ ដោយបានរួមចំណែកជួយ Miami ដណ្តើមបានជើងឯក MLS Cup 2025 ថែមទៀត៕