អបអរការបើកដំណើរការរោងចក្រផ្គុំ ដំឡើងរថយន្ត «GAC» នៅកម្ពុជា! «GAC» ដាក់តម្លៃពិសេសមិនធ្លាប់មាន លើម៉ូឌែលរថយន្តមួយនេះ!

14-05-2026 11:28

(ភ្នំពេញ)៖ ថ្មីៗនេះ ក្រុមហ៊ុនផ្លូវវការនៅកម្ពុជា GAC Cambodia ដែលមាន TH Group ជាក្រុមហ៊ុនមេ បានធ្វើឲ្យអតិថិជន ពិសេសហ្វែនៗរថយន្ត GAC នៅកម្ពុជា មានការភ្ញាក់ផ្អើល និងរំភើបជាខ្លាំង ក្រោយពីបានប្រកាសនៅលើផេកផ្លូវការរបស់ខ្លួន ស្តីអំពីការផ្តល់ជូននូវប្រម៉ូសិនពិសេសមិនធ្លាប់មាន ទៅលើរថយន្តមួយម៉ូឌែល នោះគឺរថយន្ត Full SUV 7 កៅអី GAC GS 8 ស៊េរីថ្មីឆ្នាំ២០២៦។

ការផ្តល់ជូនដ៏កម្រមិនធ្លាប់មាននេះ ធ្វើឡើងជាពិសេស គឺដើម្បីអបអរសាទរ នៃការបើកដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC នៅកម្ពុជា។ ក្នុងនោះផងដែរ រថយន្ត GAC GS8 ស៊េរីថ្មីឆ្នាំ២០២៦ នឹងត្រូវផ្តល់ជូនក្នុងតម្លៃត្រឹមតែ ៣៦ ៥០០ដុល្លារ ($36,500) ទទួលបានការធានាផ្លូវការពីរោងចក្រ GAC និងមានរយៈពេលវែងរហូតដល់ ៥ឆ្នាំ ឬ ១៥០,០០០គីឡូម៉ែត្រផងដែរ ដែលនេះកាន់តែធ្វើឲ្យអតិថិជននៅកម្ពុជា មានលទ្ធភាពអាចប្រើប្រាស់រថយន្តថ្មី បច្ចេកវិទ្យាទំនើប និងមានគុណភាពខ្ពស់បានកាន់តែច្រើន។

សូមជម្រាបថា រោងចក្រផ្គុំ និងដំឡើងរថយន្ត GAC គឺស្ថិតក្រោមការសហការរវាងក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. និង GAC International Co., Ltd. ។ ជាមួយគ្នានេះផងដែរ រោងចក្រនេះត្រូវបានវិនិយោគក្នុងរង្វង់ទឹកប្រាក់ប្រមាណ ១៩លានដុល្លារអាមេរិក លើផ្ទៃដី ១១ហិកតា នៅខេត្តកំពង់ឆ្នាំង និងមានសមត្ថភាពផលិតកម្មរថយន្តបានចាប់ពី ១ម៉ឺនទៅ ១ម៉ឺន ៥ពាន់គ្រឿងក្នុងមួយឆ្នាំៗ រួមទាំងការបង្កើតឱកាសការងារបានចន្លោះពី ៤០០នាក់ទៅ ៦០០នាក់។

រយៈពេលជាងពាក់កណ្តាលទស្សវត្សរ៍ ក្នុងនាមជាអ្នកនាំចូល និងចែកចាយលក់រថយន្ត GAC និងគ្រឿងបន្លាស់រថយន្តផ្តាច់មុខតែមួយគត់ ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០២០ GAC Cambodia ក្រោមដំបូលក្រុមហ៊ុនយក្ស TH Group បាននិងកំពុងពង្រីកខ្លួនយ៉ាងលឿនរហ័ស ដោយបច្ចុប្បន្ន GAC កំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនកម្ពុជា និងជាម៉ាកយីហោប្រ៊ែនចិនដ៏ធំបំផុតនៅកម្ពុជា គិតត្រឹមក្នុងឆ្នាំ២០២៥។

ព័ត៌មានលម្អិតសូមទំនាក់ទំនង៖
095 999 029 (KH/EN)
095 777 160 (中文)
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 : https://t.me/GACCambodiaOfficial
អគារតាំងបង្ហាញរថយន្ត 𝗚𝗔𝗖 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮។
𝗚𝗼𝗼𝗴𝗹𝗲 𝗺𝗮𝗽: https://shorturl.at/raJCr
អគារលេខ ១១ មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ។
𝗚𝗔𝗖 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮 ជាតំណាងចែកចាយផ្លូវការរថយន្ត 𝗚𝗔𝗖 នៅកម្ពុជា ក្រោមក្រុមហ៊ុន 𝗧𝗛 𝗚𝗿𝗼𝘂𝗽៕