ចង់បើកអាជីវកម្មជាមួយទូសាក The Sky EV ស្តង់ដារថ្មី ! តម្លៃពិសេសជួយសម្របសម្រួលឯកសារច្បាប់ និងមានឱកាសដាក់បញ្ចូលទីតាំងក្នុង EV Zone ដែលជាជម្រើសល្អរបស់អ្នកប្រើប្រាស់ឡានអគ្គិសនី !

14-05-2026 15:13

(ភ្នំពេញ)៖ ស្របពេលដែលការប្រើប្រាស់រថយន្តអគ្គិសនី (EV) កំពុងមានសន្ទុះកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នមានស្ថានីយសាកថ្មរហូតដល់ ២៤៤កន្លែងហើយមាននៅក្នុង EV Zone ដែលជាមុខងារឆ្លាតវៃបង្ហាញទីតាំងសាកថ្មឡានអគ្គិសនីរបស់កម្មវិធី Fresh AI ។ នៅពេលនេះក្រុមហ៊ុន The Sky EV មានដំណឹងល្អសម្រាប់បងប្អូនដែលចង់បើកអាជីវកម្មស្ថានីយសាករថយន្តអគ្គិសនី ខណៈនេះស្តុកទូសាកថ្មល្បឿនលឿនចំនួនជាច្រើនគ្រឿង ទើបតែមកដល់ក្នុងតម្លៃ មហាពិសេសក្រោមទីផ្សារ។

ទូសាកថ្មដែលទើបមកដល់នេះជាប្រភេទ DC Fast Charge ដែលមានកម្លាំងខ្លាំងចាប់ពី 60Kw រហូតដល់ 240Kw ដោយចំណុចពិសេសនៃទូសាកទាំងនេះ ជាបច្ចេកវិទ្យាទំនើប នឹងមានដៃតគ្រប់ប្រភេទគ្រប់ម៉ាកប្រើប្រាស់ជាមួយកម្មវិធីទូរស័ព្ទ។

អ្វីដែលកាន់តែពិសេសនោះ រាល់ការជាវទូសាកថ្មពីខាងក្រុមហ៊ុន The Sky EV អតិថិជននឹងទទួលបានការសម្របសម្រួលឯកសារច្បាប់យ៉ាងពេញលេញ ដោយក្រុមការងារនឹងជួយរៀបចំឯកសារច្បាប់ឱ្យស្របទៅតាមបទប្បញ្ញត្តិរបស់ក្រសួងពាក់ព័ន្ធ ដែលនេះស្របទៅនឹងប្រកាសថ្មីរបស់ក្រសួងរ៉ែ និងថាមពល ស្តីពី «គោលការណ៍ និងនីតិវិធីគ្រប់គ្រង និងការគ្រប់គ្រងការអភិវឌ្ឍសេវាសាកថ្ម EV» ដែលតម្រូវឱ្យមានលិខិតអនុញ្ញាតត្រឹមត្រូវ។

គួររំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងជំរុញយ៉ាងខ្លាំងលើការប្រើប្រាស់ថាមពលស្អាត និងការពង្រីកបណ្តាញស្ថានីយសាកថ្មទូទាំងប្រទេស។ ដូច្នេះនេះគឺជាឱកាសដ៏ល្អបំផុតសម្រាប់អ្នកវិនិយោគដែលចង់ចាប់យកអាជីវកម្មថ្មីនេះ ដោយខាងក្រុមហ៊ុនមានសេវាដឹកជញ្ជូន និងដំឡើងជូនទាំង ២៥ រាជធានី-ខេត្ត។

សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ ចង់បានទូសាកថ្មដែលមានគុណភាព ស្របតាមបច្ចេកទេស និងមានការធានាច្បាស់លាស់ អាចទំនាក់ទំនងមកកាន់ក្រុមហ៊ុនដើម្បីទទួលបានតម្លៃពិសេសបំផុត។

អ្នកប្រើប្រាស់ឡាន EV អាចស្វែងរកទីតាំងសាកថ្មបានយ៉ាងលឿនតាមរយៈបណ្តាញមុខងារឆ្លាតវៃ EV Zone របស់កម្មវិធី Fresh AI។ ជាទំនុកចិត្តការបញ្ចូល ទីតាំងទៅក្នុង EV Zone បង្ហាញថា ស្ថានីយរបស់បងប្អូនមានស្តង់ដារ និងត្រូវបានទទួលស្គាល់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅកម្ពុជា។

សម្រាប់អតិថិជនមានតម្រូវអាចទាក់ទងក្រុម The Sky EV បានតាមរយៈលេខ៖ 010 350 350 / 086522268 / 096 5555606 !
ទីតាំង១ ភូមិ រ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ ខេត្តពោធិសាត់។
ទីតាំង២ ភូមិ សែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕