មហាសំណាងរដូវកាលទី ៤ របស់ស៉ីម៉ងត៍អូដ្ឋ និងស៉ីម៉ងត៍វី រកឃើញម្ចាស់រថយន្ត Ford Ranger ម៉ូតូ Honda Dream ៤០ គ្រឿង និងទូរសព្ទដៃ ២០០គ្រឿងហើយ!
14-05-2026 15:36
(ភ្នំពេញ)៖ កម្មវិធីចាប់រង្វាន់មហាសំណាង របស់ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ជីប ម៉ុង រដូវកាលទី៤ បានប្រព្រឹត្តិទៅយ៉ាងអធិកអធម នៅស្ទូឌីយោបាយ័ន ស្ទឹងមានជ័យ នាថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ។
ព្រឹត្តិការណ៍ដ៏រំភើបនេះ កាន់តែមានភាពពិសេស ដោយមានការអញ្ជើញចូលរួមផ្ទាល់ពីសំណាក់ អ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍វី។ ក្នុងឱកាសនោះ លោកក៏បានអញ្ជើញទស្សនាការប្រកួតប្រដាល់គុនខ្មែរ និងផ្ដល់កិត្តិយសឡើងចាប់រង្វាន់ធំដោយផ្ទាល់ដៃ ដើម្បីស្វែងរកអតិថិជនដែលមានសំណាងបំផុតពីក្នុងធុងសន្លឹកឆ្នោតរាប់ម៉ឺនសន្លឹក។
បន្ទាប់ពីបានស្វែងរកម្ចាស់រង្វាន់រថយន្ត Ford Ranger ស៊េរីថ្មី, ម៉ូតូ Honda Dream និងទូរស័ព្ទ Samsung ជាច្រើនគ្រឿងក្នុងរដូវកាលមុនៗរួចមក ពេលនេះមហាសំណាងរដូវកាលទី៤ បានរកឃើញម្ចាស់រង្វាន់ធំពិតប្រាកដហើយ៖
*ម្ចាស់រថយន្ត Ford Ranger ស៊េរីថ្មី៖ បានទៅលើអតិថិជនឈ្មោះ យឺន ផាត មកពីខេត្តកណ្តាល។
*ម្ចាស់ម៉ូតូ Honda Dream ស៊េរីថ្មី ចំនួន ៤០ រូប៖ ទូរទាំងខេត្តក្រុង។
*ម្ចាស់ទូរសព្ទដៃ Samsung ជាច្រើនសន្ធឹកសន្ធាប់ចំនួន២០០គ្រឿង។
ស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍វី គឺជាមោទនភាពរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលជានិច្ចកាលតែងតែប្រកាន់ខ្ជាប់នូវស្មារតី «ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ»។
ក្រៅពីការផ្ដល់ជូនសំណាងដល់អតិថិជន ក្រុមហ៊ុនក៏បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម តាមរយៈការឧបត្ថម្ភថវិកា និងសម្ភារៈនានា ជាក់ស្ដែងដូចជាការគាំទ្រដល់វីរកងទ័ពនៅតាមខ្សែបន្ទាត់ព្រំដែននាពេលថ្មីៗនេះជាដើម។
ដើម្បីជាការតបស្នង និងលើកទឹកចិត្តដល់អ្នកប្រើប្រាស់ ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង មិនត្រឹមតែមានការចាប់ឆ្នោតផ្សងសំណាងតាមសន្លឹកប័ណ្ណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានរង្វាន់លុយសុទ្ធ នៅក្នុងបាវស៊ីម៉ងត៍ផ្ទាល់តែម្ដង ដែលផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការឈ្នះរង្វាន់ភ្លាមៗ។
ឱកាសសំណាងនៅតែមានបន្ត!ការចាប់ឆ្នោតមហាសំណាងរបស់ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី នឹងនៅតែបន្តរៀបចំជូនអតិថិជនជាហូរហែ។ ដូច្នេះ សូមបងប្អូនអតិថិជនទាំងអស់ បន្តគាំទ្រប្រើប្រាស់ និងបំពេញឈ្មោះ អាសយដ្ឋានលើសន្លឹកឆ្នោត រួចយកទៅដាក់ក្នុងធុងឆ្នោតនៅតាមដេប៉ូចែកចាយស៊ីម៉ងត៍ អូដ្ឋ និងស៊ីម៉ងត៍ វី ទូទាំងប្រទេស ដើម្បីមានឱកាសក្លាយជាម្ចាស់រថយន្ត និងម៉ូតូស៊េរីថ្មីនៅវគ្គបន្តបន្ទាប់៕
*ស៊ីម៉ងត៍អូដ្ឋ ជាប់ធន់តជំនាន់!











