ជាមួយអ្នកជំនាញបច្ចេកទេសជនជាតិខ្មែរទាំង ៧០នាក់ ដែលធ្វើឱ្យរថយន្ត MG របស់អ្នកដំណើរការបានយ៉ាងរលូន
15-05-2026 12:17
(ភ្នំពេញ)៖ នៅពីក្រោយគ្រប់ការទទួលសេវាកម្មនៅ MG ទាំងអស់ គឺមានក្រុមបច្ចេកទេសដែលទទួលបានការបណ្តុះបណ្តាលស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងមានវិញ្ញាបនបត្រ និងមានការប្តេជ្ញាចិត្តខ្ពស់ចំពោះវិជ្ជាជីវៈរបស់ពួកគាត់។ ក្នុងថ្ងៃដែលក្រុមហ៊ុន MG Cambodia បានដាក់ដំណើរការពីសេវាកម្មថែទាំ « MG Forever Care» នេះយើងបានជួបជាមួយក្រុមការងារដើម្បីបំពេញនូវកិច្ចសន្យាមួយនេះ។
នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ រាល់ថ្ងៃ ភាគច្រើនសម្លេងអ៊ូអរចេញពីផ្នែករោងជាងរបស់ក្រុមហ៊ុន TF Motors គឺចាប់ផ្តើមមុនម៉ោង ៨ ព្រឹក។ សំឡេងម៉ាស៊ីន និងឧបករណ៍ត្រួតពិនិត្យការវិភាគកំហូចផ្សេងៗ ស្តាប់ទៅមិនសូវពិរោះប៉ុន្មានទេ ប៉ុន្តែវាគឺជាសំឡេងនៃការរក្សានូវពាក្យសន្យារបស់ យើងដើម្បីផ្តល់សុវត្ថិភាព ទៅកាន់អតិថិជនទាំងអស់។
លោក ហៀង ម៉េងហ៊ុយ គឺជាអនុប្រធានរោងជាង នៅទីស្នាក់ការកណ្តាលនៃក្រុមហ៊ុន TF Motors ក្នុងរាជធានីភ្នំពេញរយៈពេលជាង ៣ ឆ្នាំមកហើយ។ គាត់បានចាប់ផ្តើមពីការបណ្តុះបណ្តាលជាជាងជួសជុល រហូតដល់បច្ចុប្បន្ន បានក្លាយជាអ្នកគ្រប់គ្រងក្រុមបច្ចេកទេសផ្តល់សេវាកម្មរថយន្ត MG របស់អតិថិជនទូទាំងរាជធានីភ្នំពេញ។ រៀងរាល់ព្រឹកដែលយើងបានទៅដល់ MG នោះគឺមានរថយន្តចំនួន ១១ គ្រឿងកំពុងទទួលសេវាកម្ម។ លោក ហៀង ម៉េងហ៊ុយ បានប្រាប់ថា៖ «ខ្ញុំតែងតែរំលឹកដល់ក្រុមការងារទាំងអស់របស់ខ្ញុំថា គ្រប់រថយន្តដែលមកដល់ទីនេះ គឺជារថយន្តរបស់គ្រួសារនីមួយៗ ដែលបានដាក់ទំនុកចិត្តដ៏សំខាន់មកលើយើងក្នុងការថែទាំរថយន្តសម្រាប់ពួកគាត់»។
លោក ម៉េងហ៊ុយ ជាបុគ្គលម្នាក់ក្នុងចំណោមអ្នកបច្ចេកទេសជាង ៧០ នាក់ទាំង៤សាខា របស់ក្រុមហ៊ុន TF Motors ដែលមាន២សាខានៅក្នុងទីក្រុងភ្នំពេញ, ១សាខានៅខេត្តសៀមរាប និង១សាខាទៀតនៅខេត្តបាត់ដំបង។ គ្រប់អ្នកបច្ចេកទេសម្នាក់ៗ សុទ្ធតែបានការឆ្លងកាត់វគ្គបណ្តុះបណ្តាល ដែលស្របតាមស្តង់ដារអន្តរជាតិរបស់ក្រុមហ៊ុន SAIC ដោយគ្របដណ្តប់ទៅលើគ្រប់ផ្នែកទាំងអស់ចាប់តាំងពីការប្តូរប្រេងម៉ាស៊ីន រហូតទៅដល់ការត្រួតពិនិត្យអាគុយប្រភេទ Hybrid និង មានជំនាញឯកទេសលើការថែទាំរថយន្តអគ្គិសនីផងដែរ។
ថ្ងៃនេះ ក្រុមហ៊ុន TF Motors បានដំណើរការកម្មវិធី «MG Forever Care» ដែលជាកម្មវិធីបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ដែលតែងតែជឿជាក់ជានិច្ចថា៖ ទំនាក់ទំនងជាមួយអតិថិជន មិនមែនបញ្ចប់នៅថ្ងៃដែលអតិថិជនបានទិញយករថយន្តចេញនោះទេ តែទំនាក់ទំនងមួយនោះនឹងចាប់ផ្តើមពីថ្ងៃ ដែលអតិថិជនទទួលរថយន្តចេញរហូតតទៅ។ សម្រាប់កម្មវិធីនេះ រាល់អតិថិជនថ្មីទិញរថយន្តប្រភេទសាំង និង Hybrid ទាំងអស់នឹងទទួលបានការផ្តល់ជូនសេវាកម្មថែទាំ តាមកាលកំណត់ដោយឥតគិតថ្លៃរយៈពេល ១ ឆ្នាំពេញ និងការផ្តល់សេវាកម្មថែទាំដោយឥតគិតថ្លៃរហូតដល់ ៥ ឆ្នាំសម្រាប់អតិថិជនរថយន្តអគ្គិសនីម៉ូដែល MG Cyberster និង MG4 EV។ «ខ្ញុំចង់ក្លាយជាអ្នកដែលល្អបំផុតក្នុងការងារនេះ» នៅសាខាខេត្តសៀមរាប លោក ស៊ុន គីមហាវ គឺជាអ្នកបច្ចេកទេសនៅក្រុមហ៊ុន TF Motors រយៈពេល ២ ឆ្នាំមកហើយ។ គាត់ជាអ្នករស់នៅក្នុងខេត្តកំពង់ធំ ហើយគាត់បានឈានជើងចូលមកខេត្តសៀមរាប ដើម្បីស្វែងរកឱកាសការងារក្នុងវិស័យយានយន្ត។ បន្ទាប់មកគាត់ក៏បានរកឃើញថានៅ MG Cambodia គឺជាកន្លែងដែលបានបណ្តុះបណ្តាលដោយមានភាពម៉ត់ចត់ជាងដែលគាត់បានរំពឹងទុក និងបានផ្តល់មកវិញនូវលទ្ធផលយ៉ាងល្អប្រសើរជាងគាត់បានគិតទុកទៅទៀត។
ជាមួយគ្នានេះ លោក ស៊ុន គីមហាវ បានលើកឡើងថា «ពេលខ្ញុំចាប់ផ្តើមដំបូង ខ្ញុំមិនដែលដឹងថាប្រព័ន្ធត្រួតពិនិត្យរថយន្តអគ្គិសនីមានរូបរាងបែបណានោះទេ។ ប៉ុន្តែឥឡូវនេះខ្ញុំបានប៉ះផ្ទាល់និងធ្វើការងារនេះជាងរៀងរាល់សប្តាហ៍។ ការងារនេះបានបណ្តុះបណ្តាលឱ្យខ្ញុំចេះពីជំនាញថ្មីច្រើនជាងអ្វីដែលខ្ញុំធ្លាប់គិតទៅទៀត»។
រឿងរ៉ាវដូចជារឿងរបស់ គីមហាវ គឺជាចំណុចស្នូលនៃអ្វីដែលលោក Daniel John Kiggins នាយកផ្នែកសេវាកម្មក្រោយពេលលក់របស់ក្រុមហ៊ុន TF Motors គិតថាពិតជាគួរតែនិយាយសម្រាប់កម្មវិធី MG Forever Care។ លោកបានមានប្រសាសន៍ថា៖ កម្មវិធីនេះបាននាំឱ្យមានភាពទំនាក់ទំនងល្អ រវាងក្រុមការងាររបស់យើងជាមួយអតិថិជន។ យើងមិនត្រឹមតែផ្ដោតទៅលើការសេវាកម្មរថយន្តប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានកសាងទំនាក់ទំនងល្អរវាងអ្នកបច្ចេកទេស និងអតិថិជនដែលជាគ្រួសាររបស់យើងផងដែរ។ រាល់ពេលដែលអតិថិជនអញ្ជើញមកទទួលសេវាកម្ម ពួកគាត់តែងតែបានជួបជាមួយក្រុមការងាររបស់ យើងដែលនាំឱ្យពួកគាត់មានទំនុកចិត្តលើយើងទាំងអស់គ្នា ហើយទំនុកចិត្តនោះហើយជារឿងដែលសំខាន់បំផុតក្នុងអាជីវកម្ម។
បណ្តាញមួយត្រូវបានបង្កើតឡើងសម្រាប់ភូមិសាស្ត្ររបស់ប្រទេសកម្ពុជាយើង វត្តមានសាខាទាំង៤ របស់ក្រុមហ៊ុន TF Motors គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសមួយដែលមានគុណភាពផ្លូវថ្នល់ និងមានរយៈចម្ងាយរវាងទីក្រុងដែលធ្វើឱ្យការប្រើប្រាស់រថយន្តច្រើនអាចប្រឈមនឹងបញ្ហាខ្លះ ទើបធ្វើឱ្យការពង្រីកនូវសាខាបន្តបន្ទាប់របស់ក្រុមហ៊ុន TF Motors ជាភាពងាយស្រួលដល់អតិថិជនគ្រួសារ MG នៅតាមបណ្តាខេត្ត ដូចជាអ្នកនៅខេត្តបាត់ដំបង មិនចាំបាច់ត្រូវដឹកជញ្ជូនរថយន្តរបស់ពួកគាត់ឡើងមកភ្នំពេញនោះទេពេលដែលរថយន្តមានបញ្ហា។
រីឯលោក ពុំ សូរិយា នាយកគ្រប់គ្រងក្រុមហ៊ុន TF Motors បានមានប្រសាសន៍ថា៖ យើងបានបង្កើតសាខានៅខេត្តសៀមរាប និងខេត្តបាត់ដំបង តាំងពីមុនពេលដែលយើងផ្សព្វផ្សាយពាណិជ្ជកម្មលើអាជីវកម្មនេះទៅទៀត។ យើងបានធ្វើបែបនេះព្រោះយើងជឿជាក់ថាគ្រប់គ្រួសារ MG ទាំងអស់ស័ក្តសមនឹងទទួលបានគុណភាពនៃការថែទាំរថយន្តស្របតាមស្តង់ដារដូចគ្នា មិនថាគាត់រស់នៅទីក្រុងឬខេត្តណានោះទេ ហើយកម្មវិធីពិសេស “MG Forever Care” បាននាំជំនឿចិត្តនោះឱ្យទៅជាភាពប្តេជ្ញាចិត្តជាផ្លូវការរបស់យើង។
នៅរោងជាងនៃទីស្នាក់ការកណ្តាលទីក្រុងភ្នំពេញ ក្រុមការងាររបស់ លោក ម៉េងហ៊ុយ កំពុងបញ្ចប់ការងារត្រួតពិនិត្យលើរថយន្តម៉ូដែលថ្មី MG ZS មួយគ្រឿង ដែលមកទទួលសេវាកម្មជាលើកដំបូង។ អតិថិជននោះជានារីវ័យក្មេងម្នាក់រស់នៅទីក្រុងភ្នំពេញ ហើយបានទិញរថយន្តកាលពីបីខែមុន ដែលកំពុងរង់ចាំនៅបន្ទប់ទទួលភ្ញៀវ។ នៅពេលដែលអ្នកបច្ចេកទេសបើករថយន្តចេញមកឱ្យអតិថិជនវិញ គាត់បានដាក់ទូរស័ព្ទចុះហើយញញឹមដោយគាត់បាននិយាយថា៖ «ខ្ញុំមិននឹកស្មានថាការឆែកមានភាពងាយស្រួលបែបនេះទេព្រោះធ្លាប់តែគិតថា សេវាកម្មឥតគិតថ្លៃប្រហែលជាគេឆែកមិនផ្ចិតផ្ចង់ ប៉ុន្តែតាមពិតគឺបានពិនិត្យមើលគ្រប់ជ្រុងជ្រោយទាំងអស់យ៉ាងល្អ។ លោក ម៉េងហ៊ុយ បាននិយាយថា “នេះហើយគឺជារឿងសំខាន់បំផុតចំពោះពួកយើង»។
សូមជម្រាបដែថា ក្រុមហ៊ុន TF Motors គឺជាក្រុមហ៊ុននាំចូលនិងចែកចាយផ្លូវការរថយន្ត MG នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ក្រុមហ៊ុនបានដំណើរការចំនួន៤សាខានៅទូទាំងរាជធានីខេត្តមានដូចជា៖ ទីក្រងភ្នំពេញ២សាខា សៀមរាប និងបាត់ដំបង ដោយមានបុគ្គលិកផ្នែកបច្ចេកទេសរថយន្ត MG ដែលមានវិញ្ញាបនបត្រជាង ៧០ នាក់។ ក្រុមហ៊ុន TF Motors បានបម្រើអតិថិជនជាង ៦,០០០ នាក់ និងទទួលបានកំណត់ត្រាការលក់រថយន្តចេញជាង ២ ,០០០ គ្រឿងក្នុងឆ្នាំ២០២៥កន្លងទៅ។ ក្រុមហ៊ុនក៏បានប្តេជ្ញាចិត្តក្នុងការសាងនូវទំនុកចិត្តនិងផ្តល់បទពិសោធន៍ល្អ ក្នុងភាពជាម្ចាស់រថយន្ត ដែលគួរឱ្យទុកចិត្តបំផុតរបស់ប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖ [កែ ចរណៃ] · [Email: [email protected]] · [លេខទូរស័ព្ទ 070 777 396]៕





