Mbappe និង Dembele ស្ថិតក្នុងបញ្ជីឈ្មោះចុងក្រោយរបស់មាន់គកបារាំង ទៅលេង World Cup 2026
15-05-2026 13:15
(ប៉ារីស)៖ កីឡាករ Kylian Mbappe និង Ousmane Dembele នឹងរ៉ាប់រងនៅតំបន់ប្រយុទ្ធ ក្នុងចំណោមបញ្ជីកីឡាករ ២៦នាក់ចុងក្រោយរបស់ក្រុមជម្រើសជាតិបារាំង ដើម្បីលេងពាន World Cup 2026 នាខែក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ខ្សែប្រយុទ្ធដែលត្រូវបានជ្រើសរើសចេញពីក្លិបអេស្ប៉ាញ Real Madrid ត្រូវការតែ ២គ្រាប់ទៀតប៉ុណ្ណោះ ដើម្បីក្លាយជាអ្នកទាត់បញ្ចូលទីច្រើនជាងគេឱ្យបារាំង ដ្បិតបច្ចុប្បន្នមាន ៥៦គ្រាប់តាមពីក្រោយ Olivier Giroud មាន ៥៧គ្រាប់នាំមុខគេ។
ទន្ទឺមគ្នានោះដែរ Mbappe ក៏ត្រូវបានគេរំពឹងថា គ្រូបង្វឹក Didier Deschamps នឹងបន្តតែងតាំងរូបគេធ្វើជាប្រធាន ក្រុមឡើងវិញ បើទោះទើបជាពីបញ្ហារបួស និងមានទម្រង់លេងធ្លាក់ចុះបន្តិចក្តី គ្រាដែល Dembele ដែលស៊ុតបាន ៣៥គ្រាប់ និងជាម្ចាស់ពានបាល់មាស Ballon dÓr ឆ្នាំ២០២៥ ក្រោយរួមចំណែកជួយ PSG ដណ្តើមបានជើងឯក UEFA Champions League 2024-25 ទំនងជាកាន់តួនាទីអនុប្រធានក្រុម។
ខាងក្រោមនេះ ជាជម្រើសទាំង ២៦នាក់ចុងក្រោយរបស់បារាំងនៅ World Cup 2026
ចាំទី៖ Mike Maignan, Robin Risser និង Brice Samba។
ការពារ៖ Lucas Digne, Malo Gusto, Lucas Hernandez, Theo Hernandez, Ibrahima Konate, Maxence Lacroix, Jules Kounde, William Saliba និង Dayot Upamenaco។
បម្រើ៖ N’Golo Kante, Manu Kone, Adrien Rabiot, Aurelien Tchouameni និង Warren Zaire-Emery។
ប្រយុទ្ធ៖ Maghnes Akliouche, Bradley Barcola, Rayan Cherki, Ousmane Dembele, Desire Doue, Michael Olise, Kylian Mbappe, Jean-Phillipe Mateta និង Marcus Thuram៕



