ក្រុមហ៊ុន MG Cambodia ប្រកាសផ្ដល់កញ្ចប់សេវាកម្មចំនួន២ ជូនអតិថិជនដែលទិញរថយន្តប្រភេទសាំង (ICE), ប្រភេទ Hybrid និងរថយន្តអគ្គិសនី ដោយទទួលបានសេវាកម្មថែទាំដោយឥតគិតថ្លៃពី១ឆ្នាំដល់៥ឆ្នាំ

15-05-2026 15:36

(ភ្នំពេញ)៖ ក្រុមហ៊ុន MG Cambodia នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ បានប្រកាសផ្ដល់កញ្ចប់សេវាកម្មចំនួន២ ជូនអតិថិជនដែលទិញរថយន្តប្រភេទសាំង (ICE), ប្រភេទ Hybrid និងរថយន្តអគ្គិសនី នឹងទទួលបានសេវាកម្មថែទាំដោយឥតគិតថ្លៃផងដែរ។

ក្រុមហ៊ុន MG Cambodia បានឱ្យដឹងថា ការផ្ដល់កញ្ចប់សេវាកម្មពិសេសរបស់ «MG Service Care» មានដូចជា៖

*ទី១៖ រថយន្តប្រភេទសាំង (ICE) និងប្រភេទ Hybrid នឹងទទួលបានសេវាកម្មថែទាំឥតគិតថ្លៃរយៈពេល ១ ឆ្នាំ (ការទទួលសេវាកម្ម និងការត្រួតពិនិត្យចំនួន៣ លើក.

*ទី២៖ រថយន្តប្រភេទអគ្គិសនីម៉ូឌែល (MG Cyberster & MG4)៖ នឹងទទួលបានការសេវាកម្មថែទាំរយៈពេល ៥ឆ្នាំដោយឥតគិតថ្លៃ។

លើសពីនេះទៅទៀត តម្លៃគិតជាទឹកលុយ ដែលអតិថិជនអាចទទួលបានពីសេវាកម្មនេះ មានចន្លោះពី $350–$450 (សម្រាប់រថយន្តសាំង ICE & Hybrid) និង ចន្លោះ $1,500–$2,000 (សម្រាប់ប្រភេទអគ្គិសនី EV)។

MG មានសាខាផ្តល់សេវាកម្មថែទាំចំនួន៤ សាខាដូចជា៖ នៅភ្នំពេញ សាខាទឹកថ្លា, សាខាផ្លូវ៥០ម៉ែត្រ, ខេត្តសៀមរាប ១ សាខា និង ខេត្តបាត់ដំបង ១ សាខា។ មានជាងផ្នែកបច្ចេកទេសជាង ៧០នាក់ ទូទាំងប្រទេស ដែលមានវិញ្ញាបនបត្របញ្ជាក់ពី MG អន្តរជាតិស្របតាមស្តង់ដារ ការផ្តល់ជូននេះសម្រាប់អតិថិជនដែលទិញរថយន្តថ្មីទាំងអស់គិតចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៦តទៅ។

សូមជម្រាបដែរថា ក្រុមហ៊ុន MG Cambodia តែងតែនាំមកនូវរថយន្តទំនើបស៊េរីថ្មីៗទាន់សម័យកាល និងមានការអភិវឌ្ឍយ៉ាងជឿនលឿនសមស្របតាមនិន្នាការបច្ចុប្បន្ន និងនាពេលអនាគត ដែលអតិថិជនរបស់គេតែងតែសរសើរ និងមានទំនុកចិត្តលើម៉ាកយីហោ MG ដែលមានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ២០១១ មកម្លេះ ហើយក៏ទទួលបានការគាំទ្រនិងកំណើនការលក់កើនឡើងពី ១ឆ្នាំទៅ១ឆ្នាំ ដែលជាសក្សីភាពនៃគ្រឹះដ៏រឹងមាំរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ MG ក៏បានផ្តល់នូវរថយន្តដែលមានតម្លៃសមរម្យ មានការធានាត្រឹមត្រូវពីរោងចក្រអន្តរជាតិ ព្រមទាំងបានបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃ ប្រព័ន្ធសុវត្ថិភាពខ្ពស់ និងមានការរចនាទាន់សម័យលើគ្រប់ម៉ូដែល ដើម្បីធានាថាអតិថិជនទទួលបានបទពិសោធន៍បើកបរល្អទាន់សម័យកាល៕