ធនាគារ ប្រ៊ីដ និងក្រុមហ៊ុន Brink’s Cambodia ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីធ្វើបដិវត្តន៍ការគ្រប់គ្រងសាច់ប្រាក់ តាមរយៈដំណោះស្រាយម៉ាស៊ីនដាក់ប្រាក់

15-05-2026 18:45

(ភ្នំពេញ)៖ ធនាគារ ប្រ៊ីដ និងក្រុមហ៊ុន Brink’s Cambodia បានឈានដល់ការសម្រេចចិត្តក្នុងការសាងភាពជាដៃគូយុទ្ធសាស្ត្រជាផ្លូវការ តាមរយៈ ការចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីផ្លាស់ប្តូរទិដ្ឋភាពហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា ។

កិច្ចសហការនេះគឺជាសញ្ញានៃការដាក់ឱ្យដំណើរការនូវម៉ាស៊ីនដាក់លុយ Digital Retail Solutions (DRS) ដែលជាបច្ចេកវិទ្យាដាក់ប្រាក់មានសុវត្ថិភាពខ្ពស់ ត្រូវបានរចនាឡើងដើម្បីផ្សារភ្ជាប់គម្លាតរវាងសាច់ប្រាក់រូបវន្ត និងធនាគារឌីជីថល ។ ភាពជាដៃគូនេះឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជា ដែលការទទួលយកបច្ចេកវិទ្យាឌីជីថលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ខណៈដែលសាច់ប្រាក់នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ និងជាមធ្យោបាយទូទាត់ដែលគួរឱ្យទុកចិត្ត ។តាមរយៈការបញ្ជូលគ្នានូវជំនាញភស្តុភារកម្រិតសកលរបស់ក្រុមហ៊ុន Brink’s ជាមួយនឹងសមត្ថភាពធនាគារប្រកបដោយនវានុវត្តន៍របស់ ធនាគារ ប៊្រីដ ដំណោះស្រាយម៉ាស៊ីនដាក់ប្រាក់ DRS នឹងអនុញ្ញាតឱ្យម្ចាស់អាជីវកម្មអាចដាក់ប្រាក់ក្នុងចំនួនមិនកំណត់ដោយសុវត្ថិភាព និងប្រសិទ្ធភាពដោយមិនចាំបាច់ទៅធនាគារផ្ទាល់ ។

ដំណោះស្រាយនៃការប្រើប្រាស់ម៉ាស៊ីនDRS ផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗជាច្រើន រួមទាំងសមត្ថភាពសម្រាប់ម្ចាស់អាជីវកម្មក្នុងការដាក់ប្រាក់ក្នុងចំនួនច្រើន និងមិនកំណត់ តាមរយៈបច្ចេកវិទ្យាម៉ាស៊ីនដ៏ទំនើប។ លើសពីនេះ វាក៏ផ្តល់នូវការផ្ទៀងផ្ទាត់ឌីជីថលដែលប្រសើរឡើង ដោយការតភ្ជាប់ដោយរលូនរវាងប្រតិបត្តិការសាច់ប្រាក់រូបវន្ត និងកំណត់ត្រាអេឡិចត្រូនិច ដើម្បីបង្កើនតម្លាភាព ។ សេវាកម្មនេះត្រូវបានរចនាឡើងដើម្បីលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការក្នុងការទុកដាក់សាច់ប្រាក់តាមរយៈម៉ាស៊ីនឌីជីថលដែលមានសុវត្ថិភាព និងអាចតាមដានបាន ខណៈពេលដែលការបង្កើតហេដ្ឋារចនាសម្ព័ន្ធដែលត្រៀមរួចជាស្រេចសម្រាប់ពេលអនាគត ដែលគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដែលកំពុងវិវឌ្ឍន៍ ដោយការភ្ជាប់លំហូរនៃការទុកដាក់សាច់ប្រាក់ និងឌីជីថល ។

លោក Richard Liew នាយកប្រតិបត្តិនៃធនាគារប៊្រីដ មានប្រសាសន៍ថា ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុដែលមានការគិតគូរវែងឆ្ងាយ ធនាគារ ប៊្រីដ ប្តេជ្ញាផ្តល់នូវដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដែលគាំទ្រដល់អាជីវកម្ម និងសហគមន៍នានាទូទាំងប្រទេសកម្ពុជា ។

«ភាពជាដៃគូជាមួយក្រុមហ៊ុន Brink’s Cambodia នេះ តំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងបេសកកម្មរបស់យើងក្នុងការលើកកម្ពស់ស្តង់ដារ និងសម្រួលភាពស្មុគស្មាញសម្រាប់អតិថិជនរបស់យើង ។តាមរយៈការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនដាក់លុយ DRS ដោយម្ចាស់អាជីវកម្មមិនចំាបាច់ទៅដាក់ប្រាក់ផ្ទាល់នៅតាមសាខារបស់ធនគារឡើយ។ យើងកំពុងផ្តល់ជូនម្ចាស់អាជីវកម្ម សាជីវកម្ម និងអតិថិជនរបស់យើងនូវឧបករណ៍ដែលពួកគេត្រូវការសម្រាប់ការគ្រប់គ្រងសាច់ប្រាក់ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងគ្មានដែនកំណត់ ដើម្បីធានាថាពួកគេមានការរៀបចំខ្លួនបានយ៉ាងល្អសម្រាប់ការវិវត្តនៃសេវាធនាគារឌីជីថល ដែលជួយជម្រុញនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា»។

អ្នកគ្រប់គ្រងប្រចាំអនុតំបន់-អាស៊ីអាគ្នេយ៍ របស់ Brink’s កម្ពុជា លោក Gary Freedman បានឱ្យដឹងថាក្រុមហ៊ុន Brink’s Cambodia មានមោទនភាពក្នុងការនាំយកស្តង់ដារសកល និងក្របខ័ណ្ឌសុវត្ថិភាពកម្រិតខ្ពស់របស់យើង មកកាន់កិច្ចសហកប្រតិបត្តិការយុទ្ធសាស្ត្រនេះ ។ ម៉ាស៊ីន DRS មិនមែនគ្រាន់តែជាវេទិកាមួយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាវិធីសាស្រ្តថ្មីមួយចំពោះទំនុកចិត្តលើប្រតិបត្តិការ ដែលផ្តល់នូវការគ្រប់គ្រងហានិភ័យ និងការត្រៀមខ្លួនសម្រាប់សវនកម្មដែលកាន់តែប្រសើរឡើង ។

លោកបន្តថា «ចក្ខុវិស័យរួមគ្នារបស់យើងជាមួយធនាគារ ប៊្រីដ អនុញ្ញាតឱ្យយើងបង្កើតប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដែលតភ្ជាប់គ្នាយ៉ាងរលូន ដែលរាល់ទម្រង់នៃតម្លៃទាំងអស់ មិនថាជាសាច់ប្រាក់ ឬឌីជីថល ត្រូវបានគ្រប់គ្រងដោយសុវត្ថិភាព និងអាចតាមដានបានទាំងស្រុង ដែលពង្រឹងនូវទំនុកចិត្តដែលនៅតែជាចំណុចសំខាន់នៅក្នុងពិភពឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស»។

ធនាគារប្រ៊ីដ គឺជាធនាគារពាណិជ្ជក្នុងប្រទេសកម្ពុជា ដែលឧទ្ទិសដល់ការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយ និងដំណោះស្រាយធនាគារប្រកបដោយនវានុវត្តន៍ ។ ក្រុមហ៊ុន Brink’s Cambodia គឺជាសមាជិកដ៏មានមោទនភាពនៃ ក្រុមហ៊ុន Brink’s (The Brink’s Company) ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ជាមួយក្រុមហ៊ុន WorldbridgeSecure Logistics៕