* ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines និយាយថា កំណត់ត្រាកក់សំបុត្រចំនួន ៤៦,០០០ ត្រូវបានប៉ះពាល់ ដោយសារការរំលោភបំពានទិន្នន័យលើប្រព័ន្ធ Amadeus
* Elon Musk កាត់បន្ថយដែនកំណត់របស់ Grok Bot ដោយសារតែចំណាយ «ខ្ពស់ហួសពីសមត្ថភាពទ្រទ្រង់»
* Snapchat ព្រមព្រៀងដោះស្រាយវិវាទជាមួយយុវវ័យ២នាក់ ជុំវិញការចោទប្រកាន់ថាបណ្តាញសង្គមប៉ះពាល់សុខភាពផ្លូវចិត្ត
* កូរ៉េខាងជើង បដិសេធការចោទប្រកាន់របស់អាមេរិក ជុំវិញការលួចរូបិយប័ណ្ណឌីជីថល Binance ដោយហៅថាជា «វោហារសាស្ត្រមិនសមហេតុផល»
* AI ជ្រើសរើសវិធីព្យាបាល និងបញ្ជាមនុស្សយន្តវះកាត់ខួរក្បាលកណ្តុរ ខណៈ AI មួយទៀតបដិសេធដោយសារបារម្ភពីសុវត្ថិភាព

CEO ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ត្រូវសភាអាមេរិកអញ្ជើញ ទៅដេញដោលរឿងសុវត្ថិភាពកុមារលើប្រព័ន្ធអ៊ីនធឺណិត

16-05-2026 10:09

(បរទេស)៖ នាយកប្រតិបត្តិនៃក្រុមហ៊ុន Meta លោក Mark Zuckerberg, លោក Sundar Pichai នាយកប្រតិបត្តិ Alphabet/Google , TikTok លោក Shou Zi Chew នាយកប្រតិបត្តិ TikTok និង លោក Evan Spiegel នាយកប្រតិបត្តិ Snap ត្រូវបានគណៈកម្មាធិការប្រព័ន្ធតុលាការនៃព្រឹទ្ធសភាអាមេរិក អញ្ជើញឱ្យចូលរួមផ្តល់សក្ខីកម្មជាសាធារណៈ ស្តីពីសុវត្ថិភាពរបស់កុមារនិងយុវវ័យនៅលើប្រព័ន្ធអ៊ីនធឺណិត។

ការអញ្ជើញនេះធ្វើឡើងក្នុងខែឧសភា ឆ្នាំ២០២៦នេះ ចំពេលដែលក្រុមហ៊ុនទាំងនេះកំពុងរងការរិះគន់ និងប្រឈមមុខនឹងបណ្តឹងរាប់ពាន់ករណីពីបទ «រចនាផ្លែតហ្វមបង្កឱ្យជក់ញៀន និងបំផ្លាញសុខភាពផ្លូវចិត្តកុមារ»។ កាលពីខែមីនាកន្លងទៅ ក្រុមហ៊ុន Meta និង Google ទើបតែបានចាញ់ក្តី និងរងការពិន័យជាប្រាក់រាប់លានដុល្លារ ជុំវិញបញ្ហាសុវត្ថិភាពអ្នកប្រើប្រាស់ និងការកេងប្រវ័ញ្ចលើកុមារ។

បន្ថែមពីលើរឿងសុវត្ថិភាពកុមារ សវនាការនេះក៏ជាឱកាសសម្រាប់សមាជិកសភា ដេញដោលសួរនាំនាយកប្រតិបត្តិ TikTok លោក Shou Zi Chew ជុំវិញព័ត៌មានលម្អិតនៃការបំបែកអាជីវកម្មប្រចាំសហរដ្ឋអាមេរិក ចេញពីក្រុមហ៊ុនមេ ByteDance របស់ចិន ក្រោមការសម្របសម្រួលរបស់ប្រធានាធិបតី Donald Trump ដើម្បីចៀសវាងការហាមឃាត់ការប្រើប្រាស់នៅក្នុងប្រទេសនេះផងដែរ៕