លោក Beckham បានក្លាយជាមហាសេដ្ឋីដំបូងគេរបស់អង់គ្លេស ដែលចេញពីកីឡា
16-05-2026 10:29
(ឡុងដ៍)៖ អតីតប្រធានក្រុមជម្រើសជាតិតោកំណាចអង់គ្លេស លោក Sir David Beckham បានក្លាយជាមហាសេដ្ឋី (billionaire) របស់ចក្រភពអង់គ្លេសដំបូងគេ ដែលកើតចេញពីវិស័យកីឡា។ នេះបើយោងតាមរបាយការណ៍ 2026 Sunday Times Rich List និងត្រូវបានដកស្រង់ចេញផ្សាយដោយ BBC។
ទ្រព្យសម្បត្តិរបស់លោក Beckham និងភរិយា Victoria រាប់បញ្ចូលគ្នាបានកើនដល់ ១.១៨៥ពាន់លានផោន ចូលទៅក្នុងតារាងបញ្ជីចំណាត់ថ្នាក់ ក្នុងនាមជាមហាសេដ្ឋី។
នោះមានន័យថា រូបលោកបានក្លាយមហាសេដ្ឋីទី២ ដែលឈានដល់លំដាប់ថ្នាក់មហាសេដ្ឋីមានប្រាក់ពាន់លាន ក្នុងនាមកីឡាករចូលនិវត្តន៍ តាមពីក្រោយគ្រួសាររបស់លោក Bernie Ecclestone អតីតកីឡាករប្រណាំងរថយន្ត Formula 1 ដែលមានទ្រព្យសម្បត្តិប្រមាណ ២ពាន់លានផោន។
គួររំលឹកផងថា លោក David និង Victoria Beckham បានរៀបអាពាហ៍ពិពាហ៍កាលពីអំឡុងខែកក្កដា ឆ្នាំ១៩៩៩ និងមានរយៈពេលខ្លីផងដែរ បន្ទាប់ពីរូបគេបានរួមចំណែកជួយក្លិបបិសាចក្រហម Manchester United ឈ្នះជើងឯកដល់ទៅ ៣ពាន ក្នុង១រដូវកាល៕



