ហេតុអ្វីគួរបន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅ «CamEd Business School»?

18-05-2026 11:21

(ភ្នំពេញ)៖ កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិទ្យាសាស្ត្រគណនេយ្យ និងហិរញ្ញវត្ថុ បូកជាមួយនឹងសញ្ញាបត្រ គណនេយ្យករជំនាញ ACCA នៅ CamEd Business School ត្រូវបានរៀបចំឡើងសម្រាប់និស្សិត ដែលមានបំណងអភិវឌ្ឍចំណេះដឹង និងជំនាញវិជ្ជាជីវៈឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងទទួលបាន បទពិសោធន៍អនុវត្តតាមស្តង់ដារអន្តរជាតិ ការអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ និងការប្រកាន់ខ្ជាប់នូវ សីលធម៌វិជ្ជាជីវៈកម្រិតខ្ពស់។

CamEd Business School បានទទួលការវាយតម្លៃពី QS Stars កម្រិតផ្កាយប្រាំ ដែលបញ្ជាក់ពី ឧត្តមភាពខ្លាំងរបស់សាលាក្នុងវិស័យសំខាន់ៗ ដូចជាគុណភាពការបង្រៀនរបស់សាស្រ្តាចារ្យ ឱកាស ការងារខ្ពស់ សម្រាប់និស្សិត និងសមិទ្ធផលសិក្សាស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។

តាមរយៈបរិញ្ញាបត្រជាន់ខ្ពស់មួយនេះ និស្សិតនឹងទទួល បានសញ្ញាបត្រពីរ គឺបរិញ្ញាបត្រជាន់ខ្ពស់ ជំនាញវិទ្យាសាស្រ្ដគណនេយ្យ​ និងហិរញ្ញវត្ថុ និងសញ្ញាបត្រគណនេយ្យករជំនាញ ACCA ដែលមានការទទួលស្គាល់ពីស្ថាប័ន ACCA ពីចក្រភពអង់គ្លេស ក្នុងកម្រិត Platinum។ វគ្គសិក្សាថ្មីនឹងចាប់ផ្តើមនៅក្នុងខែកក្កដា ឆ្នាំ២០២៦ខាងមុខនេះ។ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ អាចដាក់ពាក្យបានតាមរយៈលីង៖​ https://apply.cam-ed.com/master-register​។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ៖ ០៧០ ៦៧៣​ ៦៧៣ ឬ ០១០ ៩៨៦ ៥២៣ និងតេឡេក្រាម ០៧៨​ ៥៨៨ ៨៨៦ ឬក៏ចូលទៅកាន់គេហទំព័រ www.cam-ed.edu.kh