Pep ប្រកាសលាលែងពីតួនាទីគ្រូបង្វឹក Man City ពេលចប់រដូវកាលនេះ ដោយបន្សល់ទុក ១៧ពានធំៗ

19-05-2026 10:07

(មេនឆេស្ទើ)៖ នៅទីបំផុតរជ្ជកាលដឹកនាំរបស់អ្នកចាត់ការទូទៅ Pep Guardiola ក្នុងរយៈពេល ១ទសវត្សរ៍ (១០ឆ្នាំ) ជាមួយក្លិបមេឃខៀវ Manchester City នឹងបិទបញ្ចប់ត្រឹមរដូវកាលនេះ ជាមួយនឹងការឈ្នះពានសរុបចំនួន ១៧ពាន ធំៗផងដែរ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា មេឃខៀវនឹងរៀបចំពិធីលាគ្នាជាមួយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Pep ក្នុង កីឡដ្ឋាន Etihad របស់ខ្លួនផ្ទាល់តែម្តងនារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ ក្រោយពេលបញ្ចប់ប្រកួតបិទរដូវកាល Premier League 2025-26 ទល់នឹង Aston Villa។

ប៉ុន្តែទោះជាយ៉ាងណា City នៅតែមានជំនឿជាក់ថា លោក Pep នឹងនៅបន្តដឹកនាំ City ១រដូវកាលទៀត ដ្បិតកិច្ចសន្យាចាស់មានសុពលភាពដល់ឆ្នាំ២០២៧ ឯណោះ។

ស្នាដៃរបស់គ្រូបង្វឹក Pep ក្នុងរយៈពេល ១០ឆ្នាំ គិតចាប់ពីឆ្នាំ២០១៦ ក្រោយលាឈប់ពីក្លិប Bayern Munich មក បានដឹកនាំមេឃខៀវ Man City ឈ្នះពានសរុបដល់ទៅ ២០ពាន ក្នុងនោះមានពានធំៗចំនួន ១៧ពានផងដែរ ដោយរួមមាន Premier League ៦លើក Champions League ១លើក FA Cup ៣លើក និងពាន League Cup ៥លើកទៀតផង៕