Neymar មានឈ្មោះក្នុងតំបន់ប្រយុទ្ធប្រេស៊ីលនៅ World Cup 2026 និងជាលើកទី៤ ជាប់ៗគ្នា

19-05-2026 11:28

(រីយ៉ូ)៖ ខ្សែប្រយុទ្ធចាស់វស្សា Neymar ត្រូវបានអ្នកចាត់ការទូទៅ លោក Carlo Ancelotti បញ្ចូលឈ្មោះក្នុងចំណោមកីឡាករ ២៦នាក់ចុងក្រោយ ដើម្បីលេងពានបាល់ទាត់ពិភពលោក FIFA World Cup 2026 របស់ក្រុមសាំបាប្រេស៊ីល នាខែក្រោយនេះ។

នេះមានន័យថា Neymar វ័យ ៣៤ឆ្នាំ នឹងបង្ហាញខ្លួននៅកម្មវិធីធំ World Cup ជាលើកទី៤ ជាប់គ្នាជាមួយក្រុមខ្លាំង ប្រចាំតំបន់អាមេរិកឡាទីន ដែលជាអតីតម្ចាស់ជើងឯក ៥សម័យកាលច្រើនជាងគេផងដែរ ពោលគឺចាប់ពីឆ្នាំ២០១៤ ២០១៨ និងឆ្នាំ២០២២។

Neymar ដែលបានចូលលេង ១៤ប្រកួតសម្រាប់ក្លិប Santos របស់ប្រេស៊ីលផងនោះនារដូវកាលនេះ បានកំពុងនាំមុខគេ ពីការស៊ុតបាន ៧៩គ្រាប់ ពីការបង្ហាញខ្លួនបាន ១២៨លើក មុនពេលអវត្តមានចាប់ពីឆ្នាំ២០២៣ មកដោយសារបញ្ហារបួសរាំរ៉ៃខ្លាំងពេក។

ខាងក្រោមនេះ ជាជម្រើសទាំង ២៦នាក់របស់គ្រូបង្វឹកសញ្ជាតិអ៉ីតាលី Ancelotti ក្នុងការព្យាយាមឈ្នះ World Cup ជាលើកទី៦ របស់ពួកគេ។

១-ចាំទី៖ Alisson, Ederson និង Weverton។
២-ការពារ៖ Alex Sandro, Danilo, Leo Pereira, Bremer, Al-Ahli, Wesley, Marquinhos, Gabriel និង Doughlas Santos។
៣-បម្រើ៖ Bruno Guimaraes, Casemiro, Danilo Santos, Fabinho និង Lucas Paqueta។
៤-ប្រយុទ្ធ៖ Endrick, Gabriel Martinelli, Igor Thiago, Matheus Cunha, Raphinha, Vinicius Junior, Luiz Henrique, Neymar និង Rayan៕