យល់ដឹងកីឡា៖ FIFA ដាក់ចេញក្បួនច្បាប់នានា ដើម្បីលេងវគ្គចែកពូលនៅ World Cup 2026

19-05-2026 14:33

(បរទេស)៖ គិតត្រឹមថ្ងៃអង្គារ ទី១៩ ខែឧសភានេះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 នៅសល់តែ ២៣ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺចាប់ផ្តើមពីរាត្រីថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុង ៣ប្រទេសធ្វើម្ចាស់ផ្ទះរួមគ្នាដោយមាន សហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។

ជាមួយគ្នានោះដែរ សហព័ន្ធសាម៉ី FIFA ក៏បានដាក់ចេញច្បាប់មួយចំនួន ក្នុងការប្រកួតសន្សំពិន្ទុតាមពូលទាំង ១២ពូល (A-L) ដើម្បីប្រកួតប្រជែងកៅអីឡើងទៅវគ្គ ៣២ក្រុមមានដូចខាងក្រោម តាមរយៈដកស្រង់ចេញផ្សាយនៅគេហទំព័រ សហព័ន្ធតែម្តង។

គ្រប់ក្រុ្មទាំងអស់ដែលក្នុង ១ពូលមាន ៤ក្រុម ត្រូវប៉ះគ្នាវិលជុំ និងលេង ៣ប្រកួតដូចៗគ្នា ដើម្បីប្រជែងកៅអីឡើងទៅវគ្គ ៣២ក្រុម។ ក្រុមឈ្នះបាន ៣ពិន្ទុ ខណៈស្មើបាន ១ពិន្ទុដូចគ្នា ដ្បិតក្រុមចាញ់បាន០។ ក្រុមលេខ១-២ ប្រចាំពូលនីមួយៗ ទទួលបានកៅអីឆ្លងទៅវគ្គចាញ់-ធ្លាក់ នៅពេលក្រុមលេខ៣ ល្អបំផុត (ពិន្ទុខ្ពស់) ចំនួន ៨ក្រុម ក៏នឹងត្រូវជ្រើសរើស ដើម្បីឡើងទៅបំពេញវគ្គ ៣២ក្រុមទៀតផង។

• ករណីពិសេស ប្រសិនបើមាន ២-៣ក្រុមក្នុងពូលជាមួយគ្នា មានពិន្ទុស្មើគ្នានោះ តើត្រូវគិតបែបណា?

ដំណាក់កាលទី១
- តើក្រុមទាំងពីរប៉ះគ្នា នរណាបានពិន្ទុច្រើនជាង?
- ភាពខុសគ្នារវាងគ្រាប់បាល់ចំណេញ
- តើក្រុមណាទាត់បញ្ចូលទីសរុបបានច្រើនជាងគេ?

ដំណាក់កាលទី២
- ប្រៀបធៀបគ្រាប់បាល់ចំណេញ ទៅនឹងគ្រប់ពូលទាំងអស់
- ប្រៀបធៀបចំនួនគ្រាប់បាល់ទៅនឹងគ្រប់ពូលទាំងអស់
- ប្រៀបធៀបចំនួនកាតលឿង-ក្រហម ក្រុមណាមានចំនួនតិចជាងគេ។

ដំណាលកាលទី៣
FIFA នឹងក្រឡេកទៅមើលតារាងក្នុងចំណាត់ថ្នាក់ពិភពលោកបច្ចុប្បន្ន ដែលជាគោលការណ៍ចុងក្រោយគេបង្អស់ ដើម្បីធ្វើចំណាត់ថ្នាក់ក្នុងពូល៕