Arsenal ឈ្នះជើងឯក Premier League ម្តងទៀត ក្រោយរង់ចាំអស់ ២២ឆ្នាំពេល Man City និង Bournemouth ស្មើគ្នា
20-05-2026 09:34
(ឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បានវិលមកគ្រងតំណែងជើងឯកពានរង្វាន់លីគកំពូលអង់គ្លេស Premier League 2025-26 ជាលើកដំបូងម្តងទៀត បន្ទាប់ពីរង់ចាំអស់ ២២ឆ្នាំ នៅពេលក្រុមលេខ២ Manchester City លេងស្មើ ១-១ ទល់នឹងម្ចាស់ផ្ទះ AFC Bournemouth យប់មិញ។
នេះជាពានធំលើកដំបូងផងដែរ សម្រាប់អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញ លោក Mikel Arteta ជាមួយកាំភ្លើងធំ បន្ទាប់ពីដណ្តើមបានពាន FA Cup 2019-20 នៃរដូវកាលដំបូងរបស់លោកនៅកីឡដ្ឋាន Emirates។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
Arsenal រកបាន ៨២ពិន្ទុ ក្រោយឆ្លងកាត់ ៣៧ប្រកួត មុនពេលលេងបិទរដូវកាលនេះនៅរាត្រីថ្ងៃអាទិត្យចុងសប្តាហ៍ នាំមុខក្រុមលេខ២ របស់លោក Pep Guardiola ដែលមានតែ ៧៨ពិន្ទុ និងត្រូវបានរកឃើញជើងឯកលីគតែម្តង នៅពេលម្ចាស់ជើងឯកពាន FA Cup រដូវកាលនេះ អាចយកបានតែ ១ពិន្ទុចេញពីក្នុងផ្ទះ Bournemouth កាលពីរំលងអាធ្រាត្រ។
វាជាការសម្រេចបានក្តីសុបិនធំ ក្នុងការដឹកនាំរបស់លោក Arteta រយៈពេល ៧ឆ្នាំ ដែលលោកធ្លាប់ជាគ្រូជំនួយរបស់លោក Pep នៅក្លិប Man City មុនពេលព្យាយាមឈ្នះជើងឯកពានអឺរ៉ុប UEFA Champions League លើកដំបូងទៀតផង ទល់នឹងម្ចាស់ការពារតំណែងជើងឯក Paris Saint-Germain នាថ្ងៃទី៣០ ខែឧសភានៅប្រទេសហុងគ្រី៕



