Ronaldo វ័យជាង ៤០ឆ្នាំ មានឈ្មោះក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់នៅ World Cup ៦ជំនាន់ជាប់ៗគ្នា
20-05-2026 10:01
(បរទេស)៖ ប្រធានក្រុម Cristiano Ronaldo បន្តមានឈ្មោះ ក្នុងចំណោមបញ្ជីកីឡាករ ២៦នាក់ចុងក្រោយនៃក្រុម ជម្រើសជាតិបច្ចខែលព័រទុយហ្គាល់នៅ World Cup 2026 ដែលជាការបង្ហាញខ្លួននៅព្រឹត្តិការណ៍ពិភពលោកជាលើកទី៦ ជាប់ៗគ្នាផងដែរ។
នេះមានន័យថា Ronaldo វ័យ ៤១ឆ្នាំ នឹងកាន់កាប់កំណត់ត្រាបង្ហាញខ្លួននៅ World Cup បានច្រើនជាងគេ បន្ថែមលើកំណត់ត្រា ២ផ្សេងទៀតតាមរយៈចូលលេងបាន ២២៦ប្រកួត និងរកបាន ១៤៣គ្រាប់ច្រើនជាងគេដាច់ទៀតផង។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ដូចគ្នានោះដែរ អតីតគូប្រជែងនៅក្របខណ្ឌ La Liga គឺ Lionel Messi ត្រៀមបង្ហាញខ្លួននៅ World Cup 2026 ក្នុងសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ពីការបង្ហាញខ្លួនជាមួយអាហ្សង់ទីនលើកទី៦ នៅពានពិភពលោកទៀតដែរ បន្ទាប់ពីរួមចំណែកជួយក្រុមនៅតំបន់អាមេរិកឡាទីន ឈ្នះជើងឯកកាលឆ្នាំ២០២២ នៅប្រទេសកាតា។
ខាងក្រោមនេះ ជាជម្រើស ២៦នាក់ចុងក្រោយរបស់ព័រទុយហ្គាល់ ដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Roberto Martinez៖
១-ចាំទី៖ Diogo Costa, Jose Sa, Rui Silva និង Ricardo Velho។
២-ការពារ៖ Diogo Dalot, Matheus Nunes, Ruben Dias, Nelson Semedo, Joao Cancelo, Nuno Mendes, Goncalo Inacio, Renato Veiga និង Tomas Araujo។
៣-បម្រើ៖ Ruben Neves, Samu Costa, Joao Neves, Vitinha, Bruno Fernandes និង Bernado Silva។
៤-ប្រយុទ្ធ៖ Cristiano Ronaldo, Joao Felix, Francisco Trincao, Francisco Conceicao, Pedro Neto, Rafael Leao, Goncalo Guedes និង Goncalo Ramos៕



