ទាក់ទងកម្រិតសាក Ultra-fast charging! CTO ក្រុមហ៊ុន BYD ចេញមុខការពារអាគុយ Blade Battery Gen 2 អះអាងថា សីតុណ្ហភាពខ្ពស់ ៧០អង្សាសេ មិនមែនជាឧបសគ្គ

20-05-2026 12:07

(បរទេស)៖ នៅក្នុងពេលដែលទីផ្សាររថយន្តដើរដោយថាមពល (NEVs) មានអត្រាកំណើនកើនឡើងហួសពី ៦០ភាគរយ ការប្រកួតប្រជែងដណ្តើមភាពទាក់ទាញឧមត្តភាពនៅក្នុងឧស្សាហកម្មនេះ បានផ្លាស់ប្តូរទិសដៅយ៉ាងខ្លាំងទៅលើសមត្ថភាពការផលលិត លើបច្ចេកវិទ្យាអាគុយ។ ក្នុងនោះ បច្ចេកវិទ្យាអាគុយជំនាន់ទី២ ហៅថា «Blade Battery» ដែលមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្រិតខ្លាំង «Flash Charge» របស់ក្រុមហ៊ុនយក្សចិន BYD កំពុងស្ថិតនៅចំកណ្តាលនៃការចាប់អារម្មណ៍ និងការជែកដេញដោលយ៉ាងក្តៅគគុកពីសំណាក់អ្នកជំនាញក្នុងវិស័យនេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ CarNewsChina នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា លោក Sun Huajun នាយកប្រតិបត្តិនៃផ្នែកផលិតគ្រឿងបង្គំអាគុយ (Battery Division CTO) របស់ក្រុមហ៊ុន BYD បានចេញមុខច្រានចោលនូវក្តីបារម្ភនានាជុំវិញបញ្ហាកម្តៅរបស់អាគុយជំនាន់ថ្មីនេះ ដោយលោកបានសង្កត់ធ្ងន់ថា «សីតុណ្ហភាព ៧០អង្សាសេ គ្រាន់តែជាចំណុចនៃការយល់ដឹងបែបចាស់ៗកាលពីមុនតែប៉ុណ្ណោះ»

ការចេញមុខបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីមានការជជែកដេញដោល និងការព្រួយបារម្ភពីអ្នកជំនាញមួយចំនួនក្នុងឧស្សាហកម្មរថយន្តអគ្គិសនី ដែលបានលើកឡើងថា ការសាកថ្មក្នុងល្បឿនលឿនកម្រិតខ្លាំង (Ultra-fast charging) ដោយប្រើប្រាស់ទូសាកថ្មថាមពលកម្លាំងរហូតដល់ ១,៥០០គីឡូវ៉ាត់ (1500kW) នោះ នឹងបង្កើតកម្តៅក្នុងអាគុយខ្លាំងលើសលុបរហូតអាចធ្វើឱ្យមិនមានសុវត្ថិភាពចន្លោះពី ៦៥ ទៅ ៧០អង្សាសេ នៃសារធាតុផ្សំការភាពរបស់អាគុយ ដោយអាចបង្កការខូចខាតដល់ស្រទាប់ SEI (Solid Electrolyte Interphase) និងប៉ះពាល់ដល់អាយុកាលប្រើប្រាស់អាគុយ ក៏ដូចជាសុវត្ថិភាពថាមពល។

លោក Sun Huajun បានពន្យល់បកស្រាយយ៉ាងលម្អិតថា រាល់ពេលដែលមានការបង្កើនការភលិតនៃបច្ចេកវិទ្យាសាកថ្មលឿនពី ១C ទៅ ៥C តែងតែមានការរិះគន់ និងការគិតថាវានឹង «ធ្វើឱ្យខូចអាគុយ» ដែលនេះជាការយល់ឃើញផ្អែកលើ «បទពិសោធន៍ហួសសម័យកាល»។

CTO ក្រុមហ៊ុន BYD បានបន្តថា អាគុយ Blade Battery ជំនាន់ទី២ ត្រូវបានរចនាឡើងឡើងវិញយ៉ាងពិសេស ដោយមានរចនាសម្ព័ន្ធត្រូវគ្នា (Symmetrical Structure) និងប្រព័ន្ធត្រជាក់សងខាង (Dual-surface cooling) ដែលជាអត្ថប្រយោជន៍ដ៏អស្ចារ្យពីធម្មជាតិនៃការគ្រប់គ្រងកម្តៅ។ ជាងនេះទៅទៀត BYD បានធ្វើការកែសម្រួលទំហំអាគុយ ដើម្បីកាត់បន្ថយភាពធន់ខាងក្នុង (Internal Resistance) និងធានាបាននូវការចែកចាយសីតុណ្ហភាពឱ្យមានតុល្យភាព និងស្មើភាពគ្នាក្នុងកញ្ចប់អាគុយ។

គួររំលឹកផងដែរថា អាគុយ Blade Battery ជំនាន់ទី២ របស់ BYD នេះ បានបង្ហាញនូវទិន្នន័យសមត្ថភាពដ៏គួរឱ្យភ្ញាក់ផ្អើល ដែលអាចសាកថ្មពី ១០ភាគរយ ឡើងទៅដល់ ៩៧ភាគរយ ក្នុងរយៈពេលត្រឹមតែ ៩នាទីប៉ុណ្ណោះ។ ហើយអ្វីដែលកាន់តែអស្ចារ្យនោះ គឺសូម្បីតែស្ថិតក្នុងស្ថានភាពអាកាសធាតុត្រជាក់ខ្លាំងរហូតដល់ ដក ៣០អង្សាសេ (-30°C) ក៏ការសាកថ្មពី ២០ភាគរយ ទៅដល់ ៩៧ភាគរយ ប្រើពេលយូរជាងការសាកក្នុងសីតុណ្ហភាពធម្មតាត្រឹមតែ ៣នាទីប៉ុណ្ណោះ (សរុបប្រហែល ១២នាទី)។

ដើម្បីគាំទ្រដល់ការរីកចម្រើននៃបច្ចេកវិទ្យានេះ ក្រុមហ៊ុន BYD បាននិងកំពុងជម្រុញយុទ្ធសាស្ត្របន្ថែម «Flash Charge China» ដោយកំណត់គោលដៅបង្កើតស្ថានីយសាកថ្មល្បឿនលឿន Flash-charging ឱ្យបានចំនួន ២០,០០០ស្ថានីយ នៅទូទាំងប្រទេសចិន ត្រឹមដំណាច់ឆ្នាំ2026 នេះ។

សូមជម្រាបផងថា គិតត្រឹមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ក្រុមហ៊ុនសម្រេចបានការសាងសង់ចំនួន ៥,៩២៤ស្ថានីយរួចរាល់ហើយ ដោយបច្ចុប្បន្នម៉ូឌែលរថយន្តលំដាប់ប្រណីតមាន Denza N9 Flash Charge Edition ក៏បានចាប់ផ្តើមប្រកាសបើកលក់ជាផ្លូវការនៅក្នុងប្រទេសចិន ជាមួយនឹងតម្លៃចាប់ផ្តើមពី ៦០,៣០០ដុល្លារអាមេរិកផងដែរ៕