* ចំណេះដឹងទូទៅ៖ ខ្មែរដែលកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ អាចទៅប្រទេសណាខ្លះ ដោយមិនសុំទិដ្ឋាការ?
* CEO ថ្មី Apple ប្រឈមមុខនឹងការតេស្តលទ្ធផលហិរញ្ញវត្ថុដំបូង ចំពេលតម្លៃបន្ទះឈីបហក់ឡើង
* Binance ប្រឈមការដកប្រាក់ ៣,៦៤ ពាន់លានដុល្លារ ក្រោយរងការលួចទ្រព្យសកម្មដ៏ធំ
* កម្ពុជា ឈ្នះមេដាយ ៤៦គ្រឿងពីជើងឯកហែលទឹកពាក់ជើងទាអាស៊ីអាគ្នេយ៍ ជាលទ្ធផលដ៏ភ្ញាក់ផ្អើល និងមោទនភាព
* យល់ដឹងផ្នែកច្បាប់៖ បទលួចរត់

ភ្នំពេញក្រោន លេងឈុតធំទៀតហើយ! ត្រឹម ១ព្រឹកប្រកាសចែកផ្លូវកីឡាករ ៦រូប ក្រោយចប់រដូវកាលនេះ

20-05-2026 12:45

(ភ្នំពេញ)៖ ក្លិបភ្នំពេញក្រោន បានប្រកាសចែកផ្លូវជាមួយកីឡាករគួរឲ្យភ្ញាក់ផ្អើល ដោយត្រឹមរយៈពេល ១ព្រឹក នៅថ្ងៃទី២០ ខែឧសភានេះ ពួកគេបានចែកផ្លូវជាមួយកីឡាករខ្មែរ និងបរទេសរុបចំនួន ៦រូប គឺមានកីឡាករសញ្ជាតិខ្មែរ Andres Nieto, កូនកាត់ខ្មែរ-ស៊ុយអ៊ែត ហាមីស៊ី មូហាំម៉ាត់, កីឡាករអ៊ុយក្រែន Maksym Priadun, កីឡាករបូលីវី Tellez Makerlo, យ៉ើ មូស្លីម និងអ្នកចាំទី សាវែង សំណាង។

នេះគឺជាការចែកផ្លូវមួយដ៏គួរឲ្យភ្ញាក់ផ្អើល សម្រាប់ក្រុមសិង្ហក្រហម ក្រោយបញ្ចប់រដូវកាលឆ្នាំ២០២៥/២៦ តែក៏មិនមែនជាលើកដំបូងសម្រាប់ភ្នំពេញក្រោនដែរ ដ្បិតកាលពីរដូវកាលមុន ពួកគេបានធ្វើការរុះរើកីឡាករទ្រង់ទ្រាយធំ ហើយបាននាំចូលកីឡាករថ្មីៗជាច្រើន ទាំងខ្មែរ និងបរទេស។ អ្នកគាំទ្រសង្ឃឹមថា ការផ្លាស់ប្ដូរដើម្បីត្រៀមរដូវកាលថ្មី នឹងកាន់តែល្អប្រសើរ ដើម្បីប្រជែងពានក្នុងស្រុកផង និងពានអន្ដរជាតិផង ពិសេសការប្រកួតជម្រុះពាន AFC Champions League Two 2026/27 តែម្ដង។

គួរដឹងថា សម្រាប់យុទ្ធនាការប្រកួតប្រជែងពានធំៗចំនួន៣ ក្នុងរដូវកាលឆ្នាំ២០២៥/២៦ ភ្នំពេញក្រោន គឺបានបញ្ចប់នៅចំណាត់ថ្នាក់លេ ខ២(ជើងឯករង) នៃលីគកំពូលកម្ពុជា ក្រោយឆ្លងកាត់ ៣០ប្រកួតឈ្នះ ១៧ ស្មើ ៥ និងចាញ់ ៨ រកបាន ៥៦ពិន្ទុ តែបានធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយដូចគ្នា ក្នុងការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ជាតិ) និងពានរង្វាន់លំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26៕