យល់ដឹងកីឡា៖ នីតិវិធីជ្រើសរើសក្រុមលេខ៣ ល្អនៅ World Cup 2026 ដើម្បីទៅបំពេញវគ្គ ៣២ក្រុម

20-05-2026 15:56

(បរទេស)៖ គិតត្រឹមថ្ងៃពុធ ទី២០ ខែឧសភានេះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 នៅសល់តែ ២២ថ្ងៃទៀតប៉ុណ្ណោះចាប់ផ្តើម ពោលគឺនៅថ្ងៃទី១១ ខែមិថុនានៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។

ការប្រកួតសន្សំពិន្ទុវិលជុំទាំង ១២ពូល ដោយមាន ៤៨ក្រុម (ប្រទេស) សរុបចូលរួមផងនោះ ក្រុមលេខ១ និងលេខ២ នឹងបានកៅអីឡើងទៅវគ្គ ៣២ក្រុម គ្រាដែលក្រុមលេខ៣ ល្អចំនួន ៨ក្រុម ក៏នឹងត្រូវជ្រើសរើសទៅបំពេញបន្ថែមវគ្គចាញ់-ធ្លាក់នោះដែរ។

ខាងក្រោមនេះ ជាវិធីសាស្រ្តក្នុងការធ្វើចំណាត់ថ្នាក់ចំពោះក្រុមលេខ៣ ល្អជាងគេចាប់ពីលេខ១ ដល់លេខ៨ ក្នុងចំណោម ១២ពូល ដើម្បីឡើងវគ្គបន្ត ដែលបានដកស្រង់ចេញពីគេហទំព័រ FIFA ផ្ទាល់តែម្តង៖

a/. ក្រុមមានពិន្ទុខ្ពស់ជាងគេ ប្រៀបធៀបគ្រប់ពូលទាំងអស់
b/. ក្រុមនៅសល់គ្រាប់បាល់ចំណេញច្រើនជាងគេ ប្រៀបធៀបគ្រប់ពូល
c/. ស៊ុតបញ្ចូលទីបានច្រើនគ្រាប់ បើប្រៀបធៀបនឹងគ្រប់ពូល
d/. ក្រុមដែលទទួលបានកាតលឿង-ក្រហមតិចជាងគេ ប្រៀបធៀបពូលដទៃ
e/. ប្រៀបធៀបក្រុមស្ថិតនៅក្នុងតារាងចំណាត់ថ្នាក់ពិភពលោកបច្ចុប្បន្នរបស់ FIFA
f/. គុណសម្បត្តិ ឬពិន្ទុបច្ចុប្បន្ន ដែលត្រៀមយកទៅធ្វើចំណាត់ថ្នាក់បន្ទាប់៕