ក្រុមហ៊ុន TODAY internet បានដាក់ចេញនូវកញ្ចប់អ៉ីនធឺណិតគេហដ្ឋានថ្មី សម្រាប់អតិថិជនដែលមានសមាជិកគ្រួសារតិច និងចង់បានល្បឿនអ៉ីនធឺណិតថេរ ជាមួយតម្លៃសមរម្យ
21-05-2026 14:57
(ភ្នំពេញ)៖ ពិតប្រាកដណាស់អ៉ីនធឺណិតពិតជាមានសារៈសំខាន់សម្រាប់តម្រូវការរបស់មនុស្សយើងនាពេលបច្ចុប្បន្ននឹងអនាគតផងដែរដូចជា ការកម្សាន្ត ការងារ ការសិក្សា និងទំនាក់ទំនងជាមួយមនុស្សជ៉ំវិញខ្លួន។ ដោយមើលឃើញពីតម្រូវការយ៉ាងចាំបាច់នេះ ក្រុមហ៊ុន TODAY internet ដែលជាក្រុមហ៊ុនផ្ដល់សេវាអ៉ីនធឺណិតកម្រិតខ្ពស់នៅកម្ពុជាបានដាក់ចេញនូវកញ្ចប់អ៉ីនធឺណិតគេហដ្ឋានថ្មីមួយទៀតដែលមានឈ្មោះថា TODAY WiFi គឺជាកញ្ចប់គេហដ្ឋានថ្មីមួយដែលរចនាឡើងយ៉ាងងាយស្រួលនិងសាកសមបំផុតសម្រាប់អតិថិជនដែលមានសមាជិកគ្រួសារតិចក្នុងការប្រើប្រាស់ប្រចាំថ្ងៃដូជា ការងារ ការសិក្សា ការមើលវីដេអូ និងលេងហ្គេមអនឡាញផ្សេងៗ។ TODAY WiFi គឺផ្តល់នូវដំណើរការដែលអាចទុកចិត្តបានជាមួយល្បឿនដែលមានស្ថេរភាពជាងមុនក្នុងតម្លៃសមរម្យម្រាប់តម្រូវការចាំបាច់ប្រចាំថ្ងៃរបស់លោកអ្នក។
លោកអ្នកអាចជ្រើសយកកញ្ចប់ TODAY WiFi ដែលផ្ដល់ជូននូវល្បឿនអ៉ីនធឺណិតដល់ទៅ ៣ជម្រើសសម្រាប់ជ្រើសរើស។ អតិថិជនតាមគេហដ្ឋានទាំងអស់អាចជ្រើសរើសបានជាមួយនឹងជម្រើសដូចខាងក្រោម៖
* TODAY WiFi ដែលមានល្បឿន 35Mbps សាកសមសម្រាប់អតិថិជនដែលមានសមាជិកគ្រួសារតិចជាង ៥នាក់ដោយចំណាយត្រឹមតែជាង ១៣.៣៣ដុល្លារក្នុង ១ខែ។
* TODAY WiFi ដែលមានល្បឿន 45Mbps សាកសមសម្រាប់អតិថិជនដែលមានសមាជិកគ្រួសារតិចជាង ៨នាក់ដោយចំណាយត្រឹមតែជាង ១៤ដុល្លារក្នុង ១ខែ។
* TODAY Wifi ដែលមានល្បឿន 55Mbps សាកសមសម្រាប់អតិថិជនដែលមានសមាជិកគ្រួសារច្រើនជាង ៨នាក់ដោយចំណាយត្រឹមតែជាង ១៥ដុល្លារក្នុង ១ខែ។
ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន TODAY internet នឹងធ្វើការជាមួយអ្នកដើម្បីកំណត់ការជ្រើស យកកញ្ចប់អ៉ីនធឺណិតដ៏ល្អបំផុត និងត្រឹមត្រូវសម្រាប់គេហដ្ឋានរបស់លោកអ្នក។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ Hotline៖ ០៧០ ២១ ៥៥ ៧៧ ឬតាមរយៈ Facebook Messenger «TODAY Internet» និង Telegram https://t.me/TODAYSupport ឬគេហរទំព័រ www.today.com.kh៕





