អ្នកជិតខាងល្អ! ឈ្នះ១៦៨ដុល្លារ ម្ដង២នាក់ ពីក្រុមហ៊ុនប៊ូសស្រ្តង ទិញបង្កងជប់លៀងផ្អើលស្រុកដូនកែវ
21-05-2026 16:32
(តាកែវ)៖ អ្នកជិតខាងល្អកម្ររកបាន គ្រាន់តែឈ្នះរង្វាន់១៦៨ដុល្លារ ម្ដង២នាក់ ម៉ៅបង្កងជប់លៀងហើយចែកលុយអ្នកជិតខាងម្នាក់១៦៨ដុល្លារទៀត ផ្អើលស្រុកដូនកែវ អំឡុងពេលក្រុមហ៊ុនប៊ូសស្រ្តង កំពុងប្រគល់រង្វាន់អ្នកជិតខាងល្អនៅទីនោះ។
ម្ចាស់រង្វាន់អ្នកជិតខាងល្អ ពីប៊ូសស្រ្តងទាំង២នាក់ រួមមានបងស្រី ទិត កញ្ញា និងបងស្រី ង៉ែត សុវណ្ណ បច្ចុប្បន្នរស់នៅស្រុកដូនកែវ ខេត្តតាកែវ។ បងស្រីទាំង២ បានប្រាប់ថា ពួកគាត់តែងតែទិញប៊ូសស្រ្តងញុំាជាប្រចាំ បន្ទាប់ពីធ្វើការហត់ ដោយលាភសំណាងធំមកដល់ ពួកគាត់គាស់ត្រូវរង្វាន់អ្នកជិតខាងល្អ១៦៨ដុល្លារ គុណ១០។
លុះដល់ថ្ងៃក្រុមហ៊ុនប៊ូសស្រ្តង ចុះមកប្រគល់រង្វាន់ ពួកគាត់ចែកលុយអ្នកជិតខាងម្នាក់១៦៨ដុល្លារ ហើយម៉ៅបង្កងជប់លៀងញុំាជុំគ្នា ផ្អើលមួយស្រុកដូនកែវតែម្ដង។
ប៊ូសស្រ្តងរង្វាន់ច្រើនដូចគេនិយាយមែន មួយស្រុកត្រូវរង្វាន់ម្ដង២នាក់ ដូច្នេះបងប្អូនដែលចង់ឈ្នះរង្វាន់ដូចពួកគាត់ដែរ កុំភ្លេចទិញប៊ូសស្រ្តងញុំាទាំងអស់គ្នា។
ប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ មានរង្វាន់ច្រើន!



