ធនាគារ ហត្ថា ចូលរួមឧបត្ថម្ភ និងចែករំលែកបទពិសោធន៍ក្នុងកម្មវិធី ទិវាសុវត្ថិភាពឌីជីថល២០២៦
21-05-2026 19:26
(ភ្នំពេញ)៖ ធនាគារ ហត្ថា ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានចូលរួមឧបត្ថម្ភ និងចែករំលែកបទពិសោធន៍ ក្នុងកម្មវិធីទិវាសុវត្ថិភាពឌីជីថល ២០២៦ ដែលរៀបចំឡើងដោយ សមាគមធនាគារនៅកម្ពុជា នៅសណ្ឋាគារ សុខា ភ្នំពេញ។
ធនាគារ ហត្ថា បន្តប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពឌីជីថល ពង្រឹងភាពរឹងមាំនៃប្រព័ន្ធបច្ចេកវិទ្យា និងជួយអតិថិជនការពារខ្លួនពីហានិភ័យ ព្រមទាំងការបោកប្រាស់តាមអនឡាញដែលកំពុងកើតមាននៅវិធនាគារ និងហិរញ្ញវត្ថុសព្វថ្ងៃ៕


















