កាន់តែចំណាយ ​កាន់តែចំណេញ ជាមួយប័ណ្ណឥណទាន «Visa» របស់ធនាគារ​ «ជីប ម៉ុង»

22-05-2026 14:14

(ភ្នំពេញ)៖ ក្នុងយុគសម័យថ្មីចាយវាយកាន់តែងាយស្រួលជាមួយប័ណ្ណឥណទា Visa របស់ធនាគារ ជីប ម៉ុង ថែមទាំងអាចទទួលបានថ្លៃសេវាត្រលប់មកវិញរហូតដល់ទៅ ១០០ដុល្លារ​​ជាប្រចាំខែ និងការបញ្ចុះតម្លៃជាមួយហាងធំៗល្បីៗជាច្រើនទៀតផង​។

ជាមួយប័ណ្ណឥណទាន Visa របស់ធនាគារ ជីប ម៉ុង អតិថិជនអាចទទួលបានប្រាក់ត្រលប់មកវិញរហូតដល់ ១០០ដុល្លារ ដោយគ្រាន់តែធ្វើប្រតិបត្តិការទូទាត់យ៉ាងតិច ២០ដង ក្នុងឆ្នាំបច្ចុប្បន្ន។ សម្រាប់អតិថិជនប្រើប្រាស់ប័ណ្ណឥណទាន Visa Gold ត្រូវមានទឹកប្រាក់ចំណាយសរុបចាប់ពី ៥,០០០ដុល្លារឡើងទៅ ខណៈអតិថិជនប្រើប្រាស់ប័ណ្ណឥណទាន Visa Platinum ត្រូវមានទឹកប្រាក់ចំណាយសរុបចាប់ពី ២០,០០០ដុល្លារឡើងទៅ។

លើសពីការទទួលបានប្រាក់ត្រលប់មកវិញ អតិថិជនក៏អាចរីករាយជាមួយការបញ្ចុះតម្លៃ និងអត្ថប្រយោជន៍ពិសេសពីហាងល្បីៗ ដូចជា PEDRO, Adidas, Calvin Klein, LILY, Khema Flatiron, Hyatt Regency Phnom Penh, IHH Heath Care Singapore……។ល។ មិនថាជាការទិញទំនិញប្រចាំថ្ងៃ ការទូទាត់អនឡាញ ការទទួលទានអាហារ ឬការធ្វើដំណើររាល់ការចាយវាយ សុទ្ធតែអាចក្លាយជាឱកាសក្នុងការទទួលបានតម្លៃបន្ថែម។

ប័ណ្ណឥណទាន Visa ធនាគារ ជីប ម៉ុង មិនត្រឹមតែជាមធ្យោបាយទូទាត់ដ៏ទំនើបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូហិរញ្ញវត្ថុដែលជួយឱ្យអតិថិជនគ្រប់គ្រង ការចំណាយបានកាន់តែឆ្លាតវៃ មានភាពបត់បែន និងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីរាល់ការប្រើប្រាស់។

ធនាគារ ជីប ម៉ុង «ចាយកាន់តែច្រើន ទទួលបានមកវិញកាន់តែច្រើន ជាមួយ Visa កាតធនាគារ ជីប ម៉ុង»