គ្រូបង្វឹក Real លោក Arbeloa ប្រកាសពីការចាកចេញពីក្លិបជាផ្លូវការ ដោយមិនចង់ធ្វើសមាជិករបស់លោក Jose

23-05-2026 10:20

(ម៉ាឌ្រីដ)៖ លោក Alvaro Arbeloa បានប្រកាសពីការចាកចេញពីតំណែងគ្រូបង្វឹកក្លិប Real Madrid ជាផ្លូវការ នៅ ពេលបញ្ចប់រដូវកាលឆ្នាំ២០២៥-២៦ នេះ ដោយរំពឹងថា លោក Jose Mourinho នឹងវិលមកដឹកនាំបន្តវិញ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បុរសវ័យ ៤៣ឆ្នាំរូបនេះ ក៏ធ្លាប់លេងឱ្យអធិរាជស Real Madrid ផងដែរ កាលនៅជាកីឡាករនៃចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៦។

លោក Arbeloa ត្រូវបានដំឡើងតួនាទីពីការដឹកនាំ Real Madrid B មកដឹកនាំក្រុមធំវិញកាលពីអំឡុងខែមករា ឆ្នាំ២០២៦ ដើម្បីជំនួសតំណែងលោក Xabi Alonso ដែលបានលាឈប់។

Arbeloa បានថ្លែងក្នុងសន្និសីទ មុនជំនួបចុងក្រោយបិទរដូវកាលនាថ្ងៃសៅរ៍ ទី២៣ ខែឧសភារបស់ Real ទល់នឹង Athletic Club ថា «ខ្ញុំបានសម្រេចចិត្តចាកចេញពីទឹកដី Santiago Bernabeu តែម្តង ជាជាងធ្វើសមាជិកបង្វឹករបស់លោក Jose»។

នេះមានន័យថា Real Madrid នឹងបញ្ចប់ទៅដោយ ក្នុងនាមជាក្រុមលេខ២ រងជើងឯកនៅលីគ La Liga ដោយពុំឈ្នះពានណាមួយសោះក្នុងរដូវកាលទី២ ជាប់ៗគ្នា ដ្បិតអតីតជើងឯក UCL ១៥សម័យកាលច្រើនជាងគេមួយនេះបានជ្រុះចេញពីពានធំអឺរ៉ុបរដូវកាលនេះត្រឹមវគ្គ ៨ក្រុម ក្រោមថ្វីជើងរបស់ Bayern Munich៕