ផ្លូវការ! លោក Carrick ត្រូវបានប្រកាសជាគ្រូបង្វឹកក្លិប Man Utd ក្រោមកិច្ចសន្យា ២ឆ្នាំ
23-05-2026 10:47
(បរទេស)៖ ក្លិបបិសាចក្រហម Manchester United បានប្រកាសពីការតែងតាំងលោក Michael Carrick ជាគ្រូបង្វឹក ពេញសិទ្ធិរបស់ពួកគេផ្លូវការ ក្រោមកិច្ចសន្យា ២ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
នៅចាំបានថា បុរសសញ្ជាតិអង់គ្លេស វ័យ ៤៤ឆ្នាំរូបនេះ ធ្លាប់ជាអតីតកីឡាករឆ្នើ់មរបស់ Man Utd ១រូបផងដែរកាលនៅជាកីឡាករក្នុងឆ្នាំ២០០៦ មុនពេលលោកសម្រេចចិត្តចូលនិវត្តន៍កាលឆ្នាំ២០១៨។
លោក Carrick បានដឹកនាំបិសាចក្រហម ២លើកក្នុងនាមជាគ្រូបង្វឹកស្តីទី និងចុងក្រោយតពីលោក Ruben Amorim ដែលត្រូវបានដកចេញពីតួនាទីកាលពីខែមករា ឆ្នាំ២០២៦ តាមរយៈដឹកនាំដណ្តើមបានកៅអីពានអឺរ៉ុប UEFA Champions League រដូវកាលក្រោយត្រឡប់មកវិញ មុនពេលត្រូវបានប្រកាសតែងតាំងជាគ្រូបង្វឹកពេញសិទ្ធិផ្លូវការ។
អតីតគ្រូបង្វឹកក្លិប Middlesbrough រូបនេះបានដឹកនាំ United បញ្ចប់ក្នុងតំណែងលេខ៣ នៅលីគអង់គ្លេស Premier League ក្រោយយកឈ្នះ Nottingham Forest កាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន ដែលជាជ័យជម្នះលើកទី១១ ក្នុងចំណោម ១៦ប្រកួតសរុប គិតចាប់តាំងពីខែមករាមក៕



