ក្រុមហ៊ុនកម្ពុជាតេលាដែលមានផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នបានបើកដំណើរការស្ថានីយតេលាខ្មែរ (Video inside)
23-05-2026 17:45
(ភ្នំពេញ)៖ ស្ថានីយប្រេងឥន្ធនៈ តេលាខ្មែរ ដែលត្រូវបានគ្រប់គ្រង និងដំណើរការដោយប្រជាជនខ្មែរ ដើម្បីគាំទ្រការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានបន្តបើកដំណើរការ ឈ្មោះថ្មី ជាស្ថានីយប្រេងឥន្ធនៈ តេលាខ្មែរ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។
ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ប្រជាជនកម្ពុជាបានឃើញកំណើននៃម៉ាកស្ថានីយប្រេងឥន្ធនៈថ្មីមួយ ដែលលេចធ្លោជាមួយពណ៌លឿង និងក្រហមដ៏ទាក់ទាញនៅតាមដងផ្លូវទូទាំងព្រះរាជាណាចក្រកម្ពុជា នោះគឺជាស្ថានីយប្រេងឥន្ធនៈ តេលាខ្មែរ ដែលបង្កើតឡើងដោយ ក្រុមហ៊ុន កម្ពុជាតេលា លីមីតធីត។
តេលាខ្មែរ ផ្តល់ជូនប្រេងឥន្ធនៈ និងហ្គាស LPG ស្តង់ដារអន្តរជាតិ EURO 5 នៅក្នុងស្ថានីយទំនើប ស្អាត និង មានអនាម័យ ដោយផ្ដោតសំខាន់លើបទពិសោធន៍ និងការពេញចិត្តរបស់អតិថិជនគ្រប់រូប។ តេលាខ្មែរ ជាស្ថានីយប្រេងឥន្ធនៈទំនើប ដែលបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយ ដើម្បីធានាបាននូវ បរិមាណគ្រប់លីត្រ គុណភាពខ្ពស់ ការផ្គត់ផ្គង់មានស្ថិរភាព។
ប្រេងសាំង និងម៉ាស៊ូតរបស់ តេលាខ្មែរ ត្រូវបានបន្ថែមសារធាតុ Kinetix ដែលដំណើរការជួយសម្អាតម៉ាស៊ីន កាត់បន្ថយកាកសំណល់ កាត់បន្ថយការកកិតក្នុងម៉ាស៊ីន និងបង្កើនប្រសិទ្ធិភាពថាមពល។ ផលិតផលរបស់ តេលាខ្មែរ ត្រូវបាននាំចូលពីរោងចក្រចម្រាញ់ប្រេងលំដាប់ពិភពលោក ដែលបំពេញ តាមស្តង់ដារអន្តរជាតិ EURO 5។
ជាមួយគ្នានេះ តេលាខ្មែរ បានអនុវត្តប្រព័ន្ធគ្រប់គ្រងរួមបញ្ចូលគ្នា (Integrated Management System) ដើម្បី ធានាថាបុគ្គលិកអនុវត្តតាម នីតិវិធីប្រតិបត្តិការស្តង់ដារ (SOP) យ៉ាងម៉ឺងម៉ាត់គ្រប់ពេលវេលា។ លើសពីនេះ ថ្នាក់គ្រប់គ្រងរបស់ តេលាខ្មែរ បានបញ្ជាក់ថា គុណភាពផលិតផលជាអាទិភាពចម្បង ហើយសេវាកម្ម ក៏ជាចំណុចស្នូលផងដែរ។
«A FUTURE TOGETHER» គឺជាពាក្យស្លោករបស់ តេលាខ្មែរ ដែលបង្ហាញពីការប្តេជ្ញាចិត្តក្នុងការរីកចម្រើន រួមគ្នាជាមួយប្រជាជនកម្ពុជា។ តេលាខ្មែរ បន្តពង្រីកខ្លួនដោយលើកទឹកចិត្តប្រជាជនខ្មែរ ដែលមានចំណាប់អារម្មណ៍ចង់ក្លាយជា ម្ចាស់អាជីវកម្ម តាមរយៈ Franchisee របស់ TELA KHMER៕



















