ជំនួបសិល្បករ «សំឡេងស្អក» ពីរជំនាន់៖ «តារាចម្រៀងជើងចាស់លោក ហួរ ឡាវី ចាប់ដៃគូជាមួយលោក ខាន់ ខាវ លើឆាក Acoustic Lounge: The Legends»
25-05-2026 13:38
(ភ្នំពេញ)៖ កម្មវិធី «Acoustic Lounge: The Legends» ត្រៀមអង្រួនចិត្តទស្សនិកជនសារជាថ្មី ជាមួយរសជាតិសិល្បៈថ្មីប្លែកមួយកម្រិតទៀត តាមរយៈជំនួបដ៏គួរឱ្យចាប់អារម្មណ៍ រវាងសិល្បករមានទឹកដមសំឡេងស្អកពិសេស ២ជំនាន់ គឺសិល្បករជើងចាស់ លោក ហួរ ឡាវី និងតារាចម្រៀងព្រមទាំងផលិតករវ័យក្មេង លោក ខាន់ ខាវ។
ការចាប់ដៃគ្នាយ៉ាងវិសេសវិសាលរវាង លោកគ្រូ ហួរ ឡាវី ដែលជាសិល្បករជើងចាស់ ម្ចាស់បទចម្រៀងល្បីៗជាប់ក្នុងចិត្តមហាជនជាច្រើនទសវត្សរ៍ ពិសេសបទ «អាណែតមាសបង» និងលោក ខាន់ ខាវ សិល្បករជំនាន់ក្រោយ ពោរពេញដោយទេពកោសល្យ និងជាអ្នកនៅពីក្រោយបទចម្រៀងភាពយន្តល្បីៗជាច្រើន នឹងបង្រួមបានជាបទពិសោធន៍តន្ត្រីរសជាតិថ្មីមួយ ដែលរួមបញ្ចូលគ្នារវាងទឹកដៃឯករបស់រៀមច្បង និងការច្នៃប្រឌិតបែបសម័យទំនើបរបស់កូនក្មួយ ដែលជាសិល្បករជំនាន់ក្រោយ។
កម្មវិធី «Acoustic Lounge: The Legends» ទទួលបានការឧបត្ថម្ភធំពី Cambodia Lite និង Cambodia Cola របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ក្នុងនាមជាក្រុមហ៊ុនធំ បង្កើតឡើងដោយកូនខ្មែរ ស្របតាមស្តង់ដាអន្តរជាតិ ដែលតែងតែគាំទ្រយ៉ាងសកម្មលើវិស័យសិល្បៈ ខ្មែរ ប៊ែវើរីជីស បន្តផ្តផ្តល់តម្លៃខ្ពស់ដល់ស្នាដៃសិល្បករខ្មែរគ្រប់ជំនាន់ ដើម្បីរួមចំណែកថែរក្សាមរតកវប្បធម៌ជាតិ និងជំរុញការបន្តបង្កើតស្នាដៃថ្មីៗ សម្រាប់សង្គមជាតិផងដែរ។
ទស្សនិកជនអាចរង់ចាំទស្សនា ការចាប់ដៃគូរវាងសិល្បករជើងចាស់ និងជំនាន់ក្រោយជាច្រើនរូបទៀត រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៧៖០០នាទីយប់ និងកម្មវិធីជជែកពិភាក្សារវាងសិល្បករទាំងពីរ រៀងរាល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៧៖០០នាទីយប់ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ Cambodia Lite និង Allday Music។
បងប្អូនទស្សនិកជន ក៏អាចទស្សនាវីដេអូចម្រៀង របស់អ្នកសិល្បករជើងចាស់ លោក ហួរ ឡាវី និងលោក ខាន់ ខាវ លើហ្វេសប៊ុក តាមតំណភ្ជាប់ខាងក្រោមនេះ៖
https://www.facebook.com/reel/4669203059974986



