មិននឹកស្មាន! ឈ្នះ១៣០លានរៀល ពីប៊ូសស្រ្តង ហ៊ានចែកលុយឱ្យមិត្តពាក់កណ្តាល
25-05-2026 14:23
(ភ្នំពេញ)៖ វេចអង្ករដើររកទៅ បើបានមិត្តល្អបែបនេះ ដែលឈ្នះរង្វាន់សេដ្ឋីក្មេង១៣០លានរៀល ពីប៊ូសស្រ្តងហើយ ហ៊ានចែកលុយពាក់កណ្ដាលឱ្យមិត្តភក្តិ។ បើជាមិត្តមិនល្អវិញ ឈ្នះរង្វាន់ធំបែបនេះ ប្រហែលជាឈប់រាប់អានមិត្តអស់ហើយ។
ម្ចាស់រង្វាន់សេដ្ឋីក្មេង ១៣០លានរៀលពីប៊ូសស្រ្តង ឈ្មោះផុន វិផា អាយុ ៣១ឆ្នាំ មុខរបរជាមន្រ្ដីនរគបាល និងមិត្តឈ្មោះអឿង ពិសិដ្ឋ អាយុ ៣១ឆ្នាំ ធ្វើពេទ្យ បច្ចុប្បន្នពួកគាត់រស់នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ បងប្រុស វិផា បាននិយាយថា គាត់ទៅលេងមិត្តគាត់ដែលឈ្មោះពិសិដ្ឋ ហើយក៏ទិញប៊ូសស្រ្តងក្បែរនោះមកពិសារ តែគាត់មិនបានមើលក្រវិលកំប៉ុងទេ លុះផឹកអស់ ក៏ទុកទាំងក្រវិល និងកំប៉ុងចោលនៅផ្ទះមិត្ត ព្រោះគាត់មិនជឿលើរង្វាន់។ ជាសំណាងល្អ មិត្តគាត់ក៏បានពិនិត្យមើល ក៏ឃើញថាឈ្នះរង្វាន់ ១៣០លានរៀល ក៏ស្រែកប្រាប់មិត្ត ហើយលោតអរទាំងអស់គ្នា ផ្អើលអស់អ្នកជិតខាង។
អ្វីដែលធ្វើឱ្យមនុស្សជាច្រើនសរសើរ គឺបើសិនជាមិត្តគាត់មិនស្មោះត្រង់វិញ ច្បាស់ជាយកក្រវិលកំប៉ុងលាក់ទុកបើករង្វាន់យកតែម្នាក់ឯងបាត់ហើយ។ ប៉ុន្តែដោយសារមិត្តភាព និងភាពស្មោះត្រង់ លុះពេលក្រុមហ៊ុនប៊ូសស្រ្តង ចុះមកប្រគល់រង្វាន់ ពួកគាត់ក៏សម្រេចចិត្តដោយមិនស្ទាក់ស្ទើរ ដោយចែកលុយគ្នាពាក់កណ្ដាល។
នេះមេរៀនមួយសម្រាប់បងប្អូនចូលចិត្តញុំាប៊ូសស្រ្ត កុំភ្លេចពិនិត្យក្រវិលកំប៉ុងឱ្យបានច្បាស់ ប្រយ័ត្នត្រូវរង្វាន់ធំ ហើយបោះកំប៉ុងចោលដោយមិនដឹងខ្លួន ព្រោះប៊ូសស្រ្តងរង្វាន់ច្រើន ថែមទាំងមានរសជាតិឆ្ងាញ់ ដិតជ្រៅទៀតផង៕






