លំនៅឋានអារ៉ាខាវ៉ា ២ ស្ថិតនៅតំបន់កួរស្រូវ ត្រៀមប្រគល់សោជូនភ្ញៀវនៅដើមឆ្នាំ​ ២០២៧

25-05-2026 16:30

(ភ្នំពេញ)៖ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី (Arakawa Co., Ltd.) បានរៀបចំពិធីបញ្ចប់ការសាងសង់គ្រោងអគារនៃលំនៅឋានអារ៉ាខាវ៉ា ២ និងត្រៀមប្រគល់សោជូនភ្ញៀវនៅដើមឆ្នាំ​ ២០២៧។

ពិធីនេះបានរៀបចំឡើង នៅថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកបណ្ឌិត យ៉ាស៊ូម៉ូតូ ខេមមូរី (Dr. Yasumoto Kemmori) ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី ដោយមានការចូលរួមពីភ្ញៀវកិត្តិយសប្រមាណ ៨០ នាក់។

គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ គឺជាអគារលំនៅឋានសហកម្មសិទ្ធិ ដែលវិនិយោគ ១០០% ដោយវិនិយោគិនជប៉ុន ដែលមានបទពិសោធជាង ៤០ ឆ្នាំ ក្នុងការអភិវឌ្ឍ និងគ្រប់គ្រងអចលនទ្រព្យលំដាប់អន្តរជាតិ។

គម្រោងនេះមានទីតាំងស្ថិតនៅសង្កាត់រលួស ខណ្ឌដង្កោ (ក្បែររង្វង់មូលកួរស្រូវ) ធ្វើដំណើរត្រឹមតែ ១៥ នាទី ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ផ្សារទំនើបអ៊ីអនមានជ័យ និងក្រុងតាខ្មៅ ហើយត្រឹមតែ៥ នាទីពីផ្សារទំនើប K Mall ព្រែកត្នោត។ គម្រោងនេះ​សាងសង់លើផ្ទៃដីជិត ០.៤ ហិកតា មាន ២ ប្លុក (ស្មើនឹង ៤ អគារ) កម្ពស់ ២២ ជាន់ និងមានយូនីតសរុបចំនួន ៩៦០ យូនីត។​ យូនីតមានពីរប្រភេទគឺ យូនីតប្រភេទស្ទូឌីយោ ទំហំជាង ២៤ ម៉ែត្រការ៉េ និ​ងយូនីតបន្ទប់គេងមួយ ទំហំជាង ៣០ ម៉ែត្រការ៉េ។​

គម្រោងទី២ នេះ គឺអភិវឌ្ឍឡើងតាមលំនាំគម្រោងលំនៅឋានអារ៉ាខាវ៉ា​ ១ ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ ដែលទទួលបានភាពជោគជ័យយ៉ាងខ្លាំង ដោយមានអត្រាលក់លើសពី ៩០% ប្រគល់យូនីតលើសពី ៨០% និងមានប្រជាជនកំពុងរស់នៅជាង ៥,០០០ នាក់ និងអាជីវកម្មហាងកំពុងដំណើរការនៅជាន់ផ្ទាល់ដីផងដែរ។​ ចំណុចពិសេសនៃគម្រោង គឺការរចនាអគារបែរមុខរកគ្នា មានលំហចំកណ្តាល ដើម្បីធានាពន្លឺ និងលំហូរខ្យល់ធម្មជាតិគ្រប់យូនីត។​ គ្រប់យូនីតបំពាក់ដោយទ្វារការពារអគ្គិភ័យ ប្រព័ន្ធចាប់សញ្ញាកម្ដៅ និង​ផ្សែង និងប្រព័ន្ធប្រកាសអាសន្ទ។ អគារមានអាងស្តុកទឹកក្រោមដី ប្រព័ន្ធទុយោទឹកពន្លត់អគ្គិភ័យតាមជាន់ កាមេរ៉ាសុវត្ថិភាព (CCTV) និងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងការចេញចូល និង​ចំណត។ លំនៅឋានអារ៉ាខាវ៉ា ជាសហគមន៍រស់នៅបែបទំនើប ដោយអគារទាំងមូលត្រូវបានគ្រប់គ្រង និងថែទាំប្រកបដោយវិជ្ជាជីវៈ ដើម្បីរក្សាតម្លៃទ្រព្យសម្បត្តិសហកម្មសិទ្ធិយូរអង្វែង និង​ការរស់នៅប្រកបដោយផាសុកភាព និងសុវត្ថិភាព។

គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ បានចាប់ផ្តើមសាងសង់តាំងពីខែកញ្ញា ឆ្នាំ២០២៣ ក្រោមការត្រួតពិនិត្យបច្ចេកទេសយ៉ាងហ្មត់ចត់ និងធ្លាប់បានទទួលដំណើរទស្សនកិច្ចពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន កាលពីខែធ្នូ ឆ្នាំ២០២៤។

បច្ចុប្បន្ន គម្រោងបានបញ្ចប់គ្រោងអគារទាំងស្រុងហើយ និងកំពុងផ្តោតលើការងារដេគ័របញ្ចប់ ដើម្បីធានាការប្រគល់សោជូនអតិថិជនក្នុងឆមាសទី១ ឆ្នាំ២០២៧ ខាងមុខ។

លំនៅឋានអារ៉ាខាវ៉ា ២​ ផ្ដល់ជូនលក្ខខណ្ឌ​ដ៏ពិសេសមិនធ្លាប់មាន ជាមួយការបង់រំលស់រយៈពេល ៤២ខែ ដោយគ្មានប្រាក់កក់ និងគ្មានការប្រាក់ ព្រមទាំងការកាត់ប្លង់រឹងកម្មសិទ្ធិជូនដោយឥតគិតថ្លៃ។ រាល់ការទិញយូនីត ក្នុងឱកាសនេះ លោកអ្នកនឹងទទួលបាន ទូទឹកកកម៉ាក LG ដ៏ទំនើបចំនួន ១គ្រឿងភ្លាមៗ។ សូមប្រញាប់រួសរាន់ឡើង ឱកាសចំណេញមានកំណត់ ព្រោះតម្លៃគម្រោងនឹងត្រូវកែសម្រួលឡើងវិញ បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ទាំងស្រុង។​

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងបុគ្គលិកផ្នែកលក់៖ 012 582 999 / ០98 999 589៕