សែលកាត ប្រកាសពីសមិទ្ធផលដ៏សំខាន់មួយក្នុងដំណើរនៃការផ្លាស់ប្តូរឌីជីថល ជាមួយនឹងការដំឡើងស្ថានីយ 5G (BTS) ចំនួន ៥០០ស្ថានីយ
25-05-2026 18:25
(ភ្នំពេញ)៖ ក្រុមហ៊ុនសែលកាត ជាប្រតិបត្តិករទូរគមនាគមន៍ដ៏ធំមួយ ដែលបានចុះបញ្ជីលក់មូលបត្រនៅកម្ពុជា (CSX) បានប្រកាសពីសមិទ្ធផលដ៏សំខាន់មួយក្នុងដំណើរនៃការផ្លាស់ប្តូរឌីជីថលជាមួយនឹងការដំឡើងស្ថានីយ 5G (BTS) ចំនួន ៥០០ស្ថានីយ ដែលនេះជាការកើនឡើងទ្វេដងនៃបណ្តាញ 5G របស់ខ្លួនចាប់តាំងពីខែមករា ឆ្នាំ២០២៦កន្លងមក។
បច្ចុប្បន្ន សែលកាតកំពុងបង្កើនល្បឿនឆ្ពោះទៅរកសមិទ្ធផលធំៗបន្ទាប់ រួមមានការពង្រីកស្ថានីយ 5G ឱ្យបានច្រើនជាង ១ ០០០ កន្លែងនៅត្រឹមដំណាច់ខែកក្កដា ឆ្នាំនេះ ដោយបង្កើតបាននូវបណ្តាញ 5G ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទូលំទូលាយទូទាំងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតំបន់សំខាន់ៗនៃប្រទេសកម្ពុជា។
បណ្តាញសែលកាត 5G បានគ្របដណ្តប់ប្រមាណ ៥០% នៃប្រជាជនក្នុងរាជធានីភ្នំពេញរួចទៅហើយ ដែលសបញ្ជាក់ពីការវិនិយោគយ៉ាងឆាប់រហ័ស និងការប្តេជ្ញាចិត្តរបស់សែលកាតក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលជំនាន់ថ្មីរបស់កម្ពុជា។
បង្កើតឡើងសម្រាប់បទពិសោធអតិថិជនយ៉ាងពិតប្រាកដ យុទ្ធសាស្ត្រ 5G របស់សែលកាត ត្រូវបានរៀបចំឡើងដោយផ្តោតលើបទពិសោធអតិថិជនជាចម្បង មិនមែនត្រឹមតែលើពង្រីកសេវាគ្របដណ្តប់ប៉ុណ្ណោះទេ។
ជាមួយនឹងល្បឿនរហូតដល់ 1Gbps នៅតាមទីតាំងសំខាន់ៗ បណ្តាញ សែលកាត 5G ត្រូវបានរចនាឡើងដើម្បីផ្តល់លទ្ធភាពនៃការប្រើប្រាស់ក្នុងអគារដោយមានភាពងាយស្រួល មិនរអាក់រអួល និងការតភ្ជាប់នៅតាមផ្ទះដែលអាចទុកចិត្តបាន អនុញ្ញាតឱ្យអតិថិជនរីករាយជាមួយបទពិសោធឌីជីថលលឿន និងមានស្ថិរភាព ទោះបីជាពួកគេកំពុងធ្វើដំណើរ ឬនៅផ្ទះក៏ដោយ។
ចាប់ពីការទស្សនាវីដេអូកម្រិត HD និងការលេងហ្គេមតាមប្រព័ន្ធខ្លោដ រហូតដល់ការរៀនអនឡាញ ការធ្វើការពីចម្ងាយ និងការតភ្ជាប់សម្រាប់សហគ្រាស បណ្តាញ សែលកាត 5G ត្រូវបានអភិវឌ្ឍឡើង ដើម្បីគាំទ្រដល់របៀបរស់នៅ និងសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា។
ខុសពីការដំឡើងបណ្តាញជំនាន់មុនដែលផ្តោតជាចម្បងលើការគ្របដណ្តប់ក្រៅអគារ សែលកាតផ្ដោតលើការដំឡើងយ៉ាងក្រាស់ក្រែលនៅតាមទីក្រុង និងការគ្របដណ្តប់ក្នុងអគារដ៏ប្រសើរនៅតាមទីតាំងដែលមមាញឹកជាងគេនៅកម្ពុជារួមមាន ផ្សារទំនើប ការិយាល័យ អាកាសយានដ្ឋាន សាលារៀន មន្ទីរពេទ្យ កន្លែងកម្សាន្ត និងសហគមន៍លំនៅឋាននានា។
សែលកាតក៏ជាប្រតិបត្តិករនៅកម្ពុជាដែលផ្តល់សេវា 5G ក្នុងអគារនៅទូទាំងផ្សារទំនើបអ៊ីអន (AEON) ទាំងបី គឺផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ផ្សារទំនើប អ៊ីអន ម៉ល សែនសុខស៊ីធី និងផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាការពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងការផ្តល់នូវការតភ្ជាប់ជំនាន់ថ្មីនៅទីកន្លែងដែលអតិថិជនត្រូវការបំផុត។
ជំរុញអនាគតឌីជីថលរបស់កម្ពុជា
ការពង្រីកបណ្តាញសែលកាត5G ពេលនេះបានគ្របដណ្តប់លើតំបន់ឌីជីថលដែលមានតម្រូវការខ្ពស់បំផុតជាច្រើននៅកម្ពុជា រួមមាន៖
*ផ្សារទំនើបធំៗ
*អាកាសយានដ្ឋានអន្តរជាតិ
*ក្រសួង និងស្ថាប័នរដ្ឋ
*តំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលសន្និបាត និងសណ្ឋាគារប្រណីតៗ
*សាកលវិទ្យាល័យ សាលារៀន មន្ទីរពេទ្យ និងកន្លែងផ្តល់សេវាថែទាំសុខភាព
*តំបន់ទេសចរណ៍ កន្លែងកម្សាន្ត និងពហុកីឡដ្ឋាននានា។
បណ្តាញនេះគាំទ្រទាំងសេវា 5G និង Home WiFi 5G ដោយអាចឱ្យអតិថិជនរីករាយជាមួយការតភ្ជាប់ល្បឿនលឿនទាំងក្នុង និងក្រៅអគារ។
លោក Yap Kok Leong អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនសែលកាត បានឲ្យដឹងថថា «ការឈានដល់ 500 ស្ថានីយនៃបណ្តាញ 5G និងការត្រៀមខ្លួនឆ្ពោះទៅរកការកើនឡើងជាង ១ ០០០ស្ថានីយនៅដំណាច់ខែកក្កដា សបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលកម្រិតពិភពលោកសម្រាប់ប្រទេសកម្ពុជា។ យើងមិនមែនដាក់ដំណើរការ 5G គ្រាន់តែដើម្បីការអួតអាងផ្នែកទីផ្សារនោះទេ។ យើងកំពុងកសាងបណ្តាញដ៏មានប្រសិទ្ធភាពមួយ ដែលរចនាឡើងដោយផ្តោតលើបទពិសោធអតិថិជនពិតប្រាកដ ជាមួយនឹងល្បឿនដ៏លឿន ការគ្របដណ្តប់យ៉ាងរឹងមាំក្នុងអគារ ភាពងាយស្រួលក្នុងការផ្លាស់ប្ដូរទីតាំងដោយមិនរអាក់រអួល និងការតភ្ជាប់នៅតាមផ្ទះដែលអាចទុកចិត្តបាន។ រាល់ស្ថានីយថ្មីនីមួយៗដែលយើងដាក់ឱ្យដំណើរការ គឺនាំកម្ពុជាមួយជំហានកាន់តែកៀកឆ្ពោះទៅរកប្រជាជាតិឌីជីថលដែលតភ្ជាប់គ្នាយ៉ាងពិតប្រាកដ»។
ស្ថានីយ 5G ជាច្រើនទៀតនឹងបន្តដាក់ឱ្យដំណើរការពេញមួយឆ្នាំ 2026 ស្របពេលដែលក្រុមហ៊ុនសែលកាតកំពុងពន្លឿនការដំឡើងទូទាំងប្រទេស និងពង្រឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់កម្ពុជា។
ដើម្បីពិនិត្យមើលតំបន់គ្របដណ្តប់សេវា 5G អតិថិជនអាចពិនិត្យមើលដោយផ្ទាល់តាមរយៈ cellcard app ឬតាមគេហទំព័រ https://www.cellcard.com.kh/5g
Digital Life. Connected ។
អំពីក្រុមហ៊ុនសែលកាត
ចាប់ដំណើរការក្នុងឆ្នាំ១៩៩៦ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថលដែលបានចុះបញ្ជីជាសាធារណៈធំជាងគេលើផ្សារមូលបត្រកម្ពុជា (CSX)។ តាមរយៈសេវា 4G សេវា 5G និងហេដ្ឋារចនាសម្ព័ន្ធខ្សែកាប្លិ៍អុបទិកទូទាំងប្រទេស ក្រុមហ៊ុនសែលកាតផ្ដល់ជូនអតិថិជនជាង ៤លាននាក់នូវការភ្ជាប់ទំនាក់ទំនងសម្រាប់ការរស់នៅ ធ្វើការ សិក្សា និងកម្សាន្ត តាមរយៈបទពិសោធប្រើប្រាស់ឌីជីថល ៣៦០ ដឺក្រេ៕
សូមស្វាគមន៍មកកាន់ទំព័រសករាជថ្មី 5G ពី សែលកាត ស្វែងយល់បន្ថែម៖ www.cellcard.com.kh
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
លោកស្រី សំបូរ សុភាវត្តី, Chief Marketing Officer [email protected]



