ស្តង់ដារសុវត្ថិភាពកម្រិតពិភពលោក! JETOUR T1 ឆ្លងកាត់ការតេស្ត ជាប់ចំណាត់ថ្នាក់ផ្កាយ៥ ពីស្ថាប័ន ASEAN NCAP

25-05-2026 18:39

(ភ្នំពេញ)៖ ស្តង់ដារសុវត្ថិភាពកម្រិតពិភពលោក! JETOUR T1 ឆ្លងកាត់ការតេស្តជាប់ចំណាត់ថ្នាក់ផ្កាយ៥ ពីស្ថាប័ន ASEAN NCAP។ ធ្លាប់តែលឺគេថាឡាន JETOUR T1 ស្អាត និងមានរាងសង្ហាមែនទេ? តែពេលនេះ JETOUR T1 បានបង្ហាញឱ្យឃើញកាន់តែច្បាស់ថា មិនត្រឹមតែមានការរចនាឌីហ្សាញទាក់ទាញ និងទំនើបនោះទេ ប៉ុន្តែប្រព័ន្ធ «សុវត្ថិភាព» គឺរឹងមាំខ្លាំងលំដាប់កំពូល។

ថ្មីៗនេះ លទ្ធផលវាយតម្លៃផ្លូវការ ពីកម្មវិធីវាយតម្លៃរថយន្តថ្មី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (ASEAN NCAP) បានទទួលស្គាល់ កម្រិតសុវត្ថិភាពខ្ពស់បំផុត រហូតដល់ផ្កាយ៥ (5-Star Rating) សម្រាប់រថយន្ត JETOUR T1 បន្ទាប់ពីបានឆ្លងកាត់ការ ធ្វើតេស្តបុកទង្គិច និងពិសោធន៍ជាច្រើនដំណាក់កាល។

ជាការពិតណាស់ ASEAN NCAP គឺជាកម្មវិធីវាយតម្លៃ និងធ្វើ តេស្តរថយន្តយ៉ាងតឹងរ៉ឹងបំផុត ដែលត្រូវបានបង្កើតឡើង ក្នុងគោលដៅពិនិត្យលើស្តង់ដារសុវត្ថិភាពរថយន្តដោយផ្អែកលើ លក្ខខណ្ឌ វិនិច្ឆ័យសំខាន់ៗចំនួន៤ដូចជា៖
* AOP (Adult Occupant Protection): ការតេស្តកម្រិតសុវត្ថិភាព សម្រាប់មនុស្សពេញវ័យ
* COP (Child Occupant Protection): ការតេស្តកម្រិតសុវត្ថិភាពសម្រាប់កុមារ
* SA (Safety Assist): ការតេស្តប្រព័ន្ធជំនួយសុវត្ថិភាព សម្រាប់កាត់បន្ថយហានិភ័យពេលមានឧបទ្ទវហេតុ
* MS (Motorcyclist Safety): ការតេស្តប្រព័ន្ធសុវត្ថិភាពពេលមានម៉ូតូឬអ្នកថ្មើរជើង
តំណភ្ជាប់វីដេអូវាយតម្លៃ៖https://youtu.be/RW6YyjULojE?si=v5nTZB22E1IDLW8Q

រាល់ការធ្វើដំណើរជាមួយ JETOUR T1 គឺជាការធ្វើដំណើរប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់បំផុត ដូចមានខែល ការពារដ៏រឹងមាំតាមការពារអ្នកគ្រប់វិនាទី ពីព្រោះសុវត្ថិភាព គឺជារឿងដែលមិនអាចមើលរំលងបាន។ ក្រៅពីរថយន្ត SUV ដ៏ពេញនិយមនេះ ក្រុមហ៊ុន KNN Cambodia ក៏មានជម្រើសម៉ូឌែលដ៏សម្បូរបែបដូចជា៖
* ប្រភេទរថយន្តសាំង: Jetour X50, Jetour Dashing (Premium & Eco), Jetour X70 Plus, Jetour X70E, Jetour T1 និង Jetour T2។
* ប្រភេទរថយន្តអគ្គិសនីលាយសាំង (PHEV): Jetour T1 PHEV, Jetour T2 PHEV (មានជម្រើស 2WD និង 4WD) និង JetourG700។

សូមអញ្ជើញមកទស្សនា និងធ្វើការបើកបរល្បងដើម្បីដឹងពីសមត្ថភាព និងប្រព័ន្ធសុវត្ថិភាពដ៏អស្ចារ្យរបស់ JETOUR T1 នៅអគារតាំងបង្ហាញរបស់JETOUR Cambodia។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ០១៧ ៧១៣ ៧១៣៕