Yamal មានឈ្មោះក្នុងបញ្ជីអេស្ប៉ាញលេង WC26 ដែលនៅសល់ ១៦ថ្ងៃទៀតចាប់ផ្តើម ខណ:ក្លិប Real គ្មានសូម្បីម្នាក់

26-05-2026 10:16

(បរទេស)៖ ខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal ត្រូវបានកោះហៅចូលជម្រើសជាតិអេស្ប៉ាញលេង World Cup 2026 នៅពេលក្លិប Real Madrid ពុំមានកីឡាករណាម្នាក់ត្រូវបានកោះហៅឡើយ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Yamal បានក្លាយជាកីឡាករក្មេងជាងគេរបស់ក្រុមគោជល់អេស្ប៉ាញ ស្ថិតក្នុងវ័យ ១៦ឆ្នាំ និង ៥៧ថ្ងៃ ដែលត្រូវបានចុចឈ្មោះ និងស៊ុតបញ្ចូលទៀតផងដែរកាលឆ្នាំ២០២៣ និងរួចចំណែកឈ្នះ Euro 2024 នៅអាល្លឺម៉ង់។

Yamal បច្ចុប្បន្នវ័យ ១៨ឆ្នាំ បានអវត្តលេងបិទរដូវកាលនេះជាមួយក្លិប FC Barcelona កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្នុងនាមជាជើងឯក La Liga និងជាលើកដំបូងរបស់ Real ដែលកីឡាកររបស់ពួកគេមិនបានជាប់ជម្រើសជាតិ។

ខ្សែការពាររបស់អធិរាជស Real Madrid គឺ Dean Huijsen និង Dani Carvajal ដែលរំពឹងខ្ពស់ថានឹងជាប់នោះ ក៏ត្រូវបានគ្រូបង្វឹក លោក De la Fuente មើលរំលងដែរ។

អេស្ប៉ាញ អតីតជើងឯក World Cup តែមួយលើកកាលឆ្នាំ២០១០ បានស្ថិតក្នុងពូល H ជាមួយកាប់វ៉េ អារ៉ាប៊ីសាអូឌីត និងអ៊ុយរ៉ាហ្គាយ ដែលនៅខ្វះ ១៦ថ្ងៃទៀត WC26 ចាប់ផ្តើម៕