«ACLEDA Super App» បង្កើតមុខងារថ្មីកាន់តែពិសេស «Amount Sound Alert, លុយចូលភ្លាម ឮសម្លេងភ្លែតមិនបាច់មើលអេក្រង់!»

26-05-2026 10:23

(ភ្នំពេញ)៖ លក់ដូរដាច់ខ្លាំង រវល់ដៃរកតែពេលលើកទូរសព្ទមើលមិនចង់បានមែនទេ? ឈប់បារម្ភទៀតទៅ! ឥឡូវនេះ ACLEDA Super App បានបង្កើតមុខងារថ្មីកាន់តែពិសេស និងអស្ចារ្យជាងមុន!

កាន់តែងាយស្រួល កាន់តែចំណេញពេល ជាមួយមុខងារ “Amount Sound Alert” (សម្លេងប្រាប់ចំនួនទឹកប្រាក់) ដែលត្រូវបានអាប់ដេតថ្មី!

- កាលពីមុន៖ លឺសម្លេងទឹកប្រាក់តែពេលយើងស្កេនទូទាត់ ផ្ទេរប្រាក់ ឬបង់ប្រាក់ចេញប៉ុណ្ណោះ។
- ឥឡូវនេះ៖ រាល់ពេលមានអតិថិជន ឬអ្នកណាក៏ដោយផ្ញើ ផ្ទេរ ឬទូទាត់ប្រាក់ចូលមកគណនីរបស់អ្នក គឺមានសម្លេងប្រាប់ចំនួនទឹកប្រាក់ចូលភ្លាមៗតែម្តង!

លោក ផល សុខចំរើន ប្រធានប្រតិបត្តិទីផ្សារនៃធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា «យើងតែងតែស្តាប់ និងយកចិត្តទុកដាក់ចំពោះតម្រូវការរបស់អតិថិជន។ មុខងារ Amount Sound Alert ថ្មីនេះ ត្រូវបានបង្កើតឡើងដើម្បីជួយឱ្យការទូទាត់ និងការទទួលប្រាក់មានភាពងាយស្រួល រហ័ស និងមានទំនុកចិត្តកាន់តែខ្ពស់ ជាពិសេសសម្រាប់អាជីវករ និងអ្នកប្រកបអាជីវកម្មប្រចាំថ្ងៃ ដែលត្រូវការភាពរហ័សរហួនក្នុងការគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេ»។

មុខងារថ្មីនេះបង្កើតឡើង ដើម្បីបំពេញតម្រូវការអតិថិជនទូទៅព្រោះ៖

- មិនបាច់ចុចមើលទូរសព្ទ៖ ឮសម្លេងដឹងចំនួនលុយចូលភ្លាម មិនបាច់ខាតពេលលើកទូរសព្ទមកផ្ទៀងផ្ទាត់ ឬបង្ហាញគ្នា។
- លក់ដូរកាន់តែរលូន៖ រវល់ដៃខ្ចប់អីវ៉ាន់ឱ្យម៉ូយ ក៏ដឹងថា លុយចូលគ្រប់ចំនួនដែរ ដោយមានទំនុកចិត្តខ្ពស់ ច្បាស់លាស់ ងាយស្រួល ទាំងអ្នកលក់ទាំងអ្នកទិញ។

ACLEDA Super App៖ សម្បូរទៅដោយពហុសេវាធនាគារស្ថិតក្នុងដៃអ្នក លើសពីអេបធម្មតា ព្រោះនេះជាអ្វីដែលខ្មែរធ្វើបាន ដើម្បីជួយសម្រួលដល់ការរស់នៅ និងអាជីវកម្មរបស់ប្រជាជនខ្មែរយើង!។

តស់! កុំភ្លេចចូលទៅ Update អេបរបស់អ្នកទៅជំនាន់ចុងក្រោយ ដើម្បីទទួលបានបទពិសោធន៍ដ៏អស្ចារ្យនេះទាំងអស់គ្នា!៕