ក្រុមហ៊ុន FUJI Elevator (Cambodia) ប្រកាសខ្លួនចូលជាសមាជិក សមាគមអ្នកសាងសង់កម្ពុជា ដើម្បីចូលរួមបម្រើផលប្រយោជន៍វិស័យសំណង់ និងអ្នកសាងសង់នៅកម្ពុជា

26-05-2026 11:43

(ភ្នំពេញ)៖ ជណ្តើរយន្ត «Fuji» ត្រូវបានជឿជាក់ ក្នុងការដំឡើងជាយូរយារណាស់មកហើយ និងគម្រោងផ្សេងៗ ព្រោះវាមិនត្រឹមតែផ្តល់នូវផាសុខភាព ដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទាំងគិតគូរដល់អាទិភាពកំពូលគឺសុវត្ថិភាព និងគុណភាព ដើម្បីធានាដល់អតិថិជន។ យើងត្រៀម ខ្លួនជាស្រេចសម្រាប់ សេវា បន្ទាន់២៤ម៉ោងទូទាំងប្រទេសកម្ពុជា។

ដោយសន្តិភាព និង មានការអភិវឌ្ឍន៍អត់ឈប់ឈរ ក្រុមហ៊ុន FUJI Elevator (Cambodia) ប្រកាសខ្លួនចូលជាសមាជិក ដើម្បីចូលរួមបម្រើផលប្រយោជន៍វិស័យសំណង់ និងអ្នកសាងសង់នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន FUJI Elevator (Cambodia) គឺជាអ្នកនាំចូលផ្តាច់មុខនូវជណ្ដើរយន្តម៉ាក FUJI ប្រចាំនៅកម្ពុជា ដែលធានាបាននូវគុណភាពខ្ពស់ សុវត្ថិភាព និងតម្លៃល្អបំផុត ព្រមទាំងមានការ ធានារយៈពេល២ឆ្នាំជូនអតិថិជន។ ម៉ាកយីហោនេះ ឈរជាក្រុមហ៊ុនល្បីឈ្មោះលើពិភពលោកក្នុងការរចនា ការផលិត និងការថែទាំជណ្តើរយន្ត និងជណ្តើរយន្តរំកិល (Escalators) គ្រប់ប្រភេទ។

កេរ្តិ៍ឈ្មោះរបស់ FUJI Elevator ក្នុងការច្នៃប្រឌិតបច្ចេកទេស និងគុណភាពលំដាប់កំពូល បានធ្វើឱ្យក្រុមហ៊ុនលេចធ្លោជាអ្នកឈានមុខគេក្នុងឧស្សាហកម្មនេះ ដោយផ្តល់ជូននូវ សេវាកម្មជាច្រើនប្រភេទ ចាប់ពីដំណាក់កាលបង្កើតគំនិត និងរចនាដំបូង រហូតដល់ការផលិត ការលក់ ការដំឡើង និងការគាំទ្រក្រោយពេលលក់។

ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន FUJI Elevator (Cambodia) ចំពោះឧត្តមភាព គឺជាក់ស្តែងនៅក្នុងគ្រប់សមាសធាតុដែលក្រុមហ៊ុនផលិត និងគ្រប់គម្រោងដែលបានអនុវត្ត ដែលធ្វើឱ្យក្រុមហ៊ុនក្លាយជាជម្រើសដ៏គួរឱ្យទុកចិត្ត។

FUJI Elevator គឺជាក្រុមហ៊ុនឈានមុខគេលើសកលលោកក្នុងការផលិតជណ្តើរយន្ត និងជណ្តើរយន្តរំកិល ដែលល្បីល្បាញខាងបច្ចេកវិទ្យាទំនើប និងគុណភាពខ្ពស់។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៧ ជាក្រុមហ៊ុនផលិតជណ្តើរយន្តទំនើប និងប្រកបដោយវិជ្ជាជីវៈ ដែលរួមបញ្ចូលការរចនា ការអភិវឌ្ឍ ការផលិត ការលក់ ការដំឡើង និងសេវាកម្មថែទាំពេញលេញ។

គូសបញ្ជាក់ផងដែរថា សមាគមអ្នកសាងសង់កម្ពុជា គឺជាសមាគមក្រៅរដ្ឋាភិបាល មិនប្រកាន់និន្នាការនយោបាយ និងមិនស្វែងរកប្រាក់ចំណេញ ដែលអនុវត្តតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបម្រើផលប្រយោជន៍ដល់វិស័យសំណង់ និងអ្នកសាងសង់។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០៧១ ៧៨​៧ ៨៧៨៧ និង ០៧៦ ៨៧៨ ៧៨៧៨ ឬអាសយដ្ឋាន៖ ផ្ទះលេខ៦៣i ផ្លូវលេខ២៧៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឬចូលទៅកាន់គេហទំព័រផ្លូវការ៖ https://www.fujielevator.com.kh/៕⁩