មិនគួរឱ្យជឿ! ឈ្នះ ១៦៨$ គុណនឹង១០ ម្ដង ៤នាក់ ពីប៊ូសស្រ្តង ចែកលុយ ចែកទុរេនឱ្យអ្នកជិតខាង
26-05-2026 16:14
(ភ្នំពេញ)៖ អ្នកជិតខាងដែលគ្រប់គ្នាប៉ងប្រាថ្នា ឈ្នះរង្វាន់ ១៦៨$ គុណនឹង ១០ ពីប៊ូសស្រ្តងភ្លាម ហៅអ្នកជិតខាងមកចែកលុយម្នាក់ ១៦៨$ ចែកគ្នាញ៉ាំទៀត។ ចុះបើអ្នកវិញឈ្នះរង្វាន់បែបនេះ តើចែកឱ្យអ្នកជិតខាងដែរឬទេ?
ម្ចាស់រង្វាន់អ្នកជិតខាងល្អ ១៦៨$ គុណនឹង ១០ ពីប៊ូសស្រ្តងមានចំនួន ៤នាក់ រួមមាន៖ បងស្រី យ៉ុន សាអែម អាយុ ៤៤ មុខរបរលក់បន្លែ, បងប្រុស ភឿក ផែង អាយុ ៤៣ មុខរបរដាំដំឡូង, បងស្រី សំ ស្រីរ័ត្ន អាយុ ៣៣ ជាស្រ្តីមេផ្ទះ និងបងស្រី ម៉ៅ ស្រីនី អាយុ ២៤ មុខរបរជាកៅស៊ូ នៅខេត្តត្បូងឃ្មុំ។ ពួកគាត់បានឱ្យដឹងថា ក្រោយពីធ្វើការងារប្រចាំថ្ងៃហត់ ពួកគាត់តែងតែទិញប៊ូសស្រ្តងត្រជាក់ៗញាំ ប៉ូវកម្លាំង ស្រាប់តែពេលនេះសំណាងល្អ ឈ្នះរង្វាន់អ្នកជិតខាងល្អ ១៦៨$ គុណនឹង ១០ ។ លុះពេលក្រុមហ៊ុនប៊ូសស្រ្តង ចុះមកប្រគល់រង្វាន់ ស្រាប់តែពួកគាត់ម៉ៅទុរេន ចែកអ្នកជិតខាងញាំ សើចក្អាកក្អាយផ្អើលពេញស្រុកភូមិ។
គួររំលឹកផងដែរថា រង្វាន់អ្នកជិតខាងល្អ ១៦៨$នេះ ម្ចាស់រង្វាន់អាចជ្រើសរើសចែកលុយ ១៦៨$ ឱ្យនរណាក៏បានដែលគាត់ចាត់ទុកថា ជាអ្នកជិតខាងល្អរបស់គាត់ តាមចំនួនដែលក្រុមហ៊ុនកំណត់។
ប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ មានរង្វាន់ច្រើន! មើលតែអ្នកត្បូងឃ្មុំដឹងហើយ គឺត្រូវរង្វាន់ម្តង ៤នាក់៕






