យល់ដឹងកីឡា៖ ម៉ោងប្រកួត World Cup 2026 ដែលអ្នកគាំទ្រនៅកម្ពុជា អាចទស្សនាបានដោយរីករាយ
28-05-2026 16:08
(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក FIFA World Cup 2026 នឹងចាប់ផ្តើមប្រកួតផ្លូវការចាប់ពីម៉ោង ២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ដោយមានសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ធ្វើសហម្ចាស់ផ្ទះ។
World Cup ជំនាន់ទី២៣ ដែលមានអាយុកាល ៩៦ឆ្នាំ ក្រោយបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៣០ និងមាន ៤៨ប្រទេស ចូលរួមលើកដំបូង ដោយធ្វើឡើងនៅ ៣ប្រទេសផ្សេងគ្នាទៀតស្ថិតនៅតំបន់អាមេរិកខាងជើង ក្រោយពេលកូរ៉េខាងត្បូង និងជប៉ុន បានធ្វើម្ចាស់ផ្ទះរួមគ្នាកាលឆ្នាំ២០០២។
ជាការកត់សម្គាល់ផងដែរ ការចាប់ផ្តើមបើកសម្ពោធនឹងធ្វើឡើងមុនគេនៅប្រទេសមិចស៊ិក និងបន្តបន្ទាប់នៅកាដាណា និងអាមេរិក ខណៈវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅសហរដ្ឋអាមេរិក នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ អាមេរិក នឹងធ្វើផ្ទះមានរហូតដល់ទៅ ៧៨ប្រកួតច្រើនជាងគេដាច់តែម្តង គ្រាដែលមិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះតែ ១៣ប្រកួតដូចគ្នាក្នុងចំណោម ១០៤ប្រកួតសរុប។
ទន្ទឺមគ្នានោះ សម្រាប់អ្នកគាំទ្រ World Cup 2026 នៅកម្ពុជា ក៏អាចទស្សនាក្នុងម៉ោងចំនួន១៧ ផ្សេងៗគ្នា ពោលគឺចាប់ពីម៉ោង ១រំលងអាធ្រាត្ររហូតដល់ម៉ោង ១២យប់មានដូចខាងក្រោម៖
- ១៖០០ព្រឹក = ១ប្រកួត
- ២៖០០ព្រឹក = ២១ប្រកួត (ចាប់ផ្តើម និងផ្តាច់ព្រ័ត្រ)
- ៣៖០០ព្រឹក = ១០ប្រកួត
- ៣៖៣០ព្រឹក = ១ប្រកួត
- ៤៖០០ព្រឹក = ៧ប្រកួត
- ៥៖០០ព្រឹក = ៩ប្រកួត
- ៦៖០០ព្រឹក = ៦ប្រកួត
- ៦៖៣០ព្រឹក = ២ប្រកួត
- ៧៖០០ព្រឹក = ៦ប្រកួត
- ៧៖៣០ព្រឹក = ២ប្រកួត
- ៨៖០០ព្រឹក = ៩ប្រកួត
- ៨៖៣០ព្រឹក = ១ប្រកួត
- ៩៖០០ព្រឹក = ៨ប្រកួត
- ១០៖០០ព្រឹក = ៥ប្រកួត
- ១១៖០០ព្រឹក = ៣ប្រកួត
- ១១៖០០យប់ = ៥ប្រកួត
- ០០៖០០យប់ = ៨ប្រកួត៕




