ជម្រើសជាតិនារីកម្ពុជា បង្ហាញបញ្ជីឈ្មោះប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមជួបសិង្ហបុរី និងឥណ្ឌូនេស៊ី
28-05-2026 17:23
(ភ្នំពេញ)៖ សហព័ន្ធកីឡាបាលទាត់កម្ពុជា (FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាការិនី ២៣រូប ដែលត្រូវប្រមូលផ្ដុំហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិចំនួន២ ទល់ក្រុមជម្រើសជាតិសិង្ហបុរី និងឥណ្ឌូនេស៊ី នាខែមិថុនាខាងមុខ។
យោងតាមបញ្ជីឈ្មោះកីឡាការិនី ដែលត្រូវបានកោះហៅ ក្រោមការដឹកនាំរបស់គ្រូបង្គោល លោក ឃួន ឡាបូរ៉ាវី គឺមានសមាជិកក្លិបភ្នំពេញក្រោន ៧រូប, វិសាខា ៦រូប, ព្រះខ័នរាជស្វាយរៀង ៣រូប, សៀមរាប អេហ្វស៊ី ៣រូប, បឹងកេត ២រូប និងណាហ្គាវើលដ៏ ២រូប។
ចំពោះការប្រកួតមិត្តភាពអន្ដរជាតិខាងលើ នឹងធ្វើឡើងនៅកីឡដ្ឋាន Arcamanik ប្រទេសឥណ្ឌូនេស៊ី ដូចគ្នា ដោយក្នុងនោះនៅថ្ងៃទី០៦ ខែមិថុនា កម្ពុជាត្រូវប៉ះក្រុមជម្រើសជាតិសិង្ហបុរី មុនបន្ដជួបក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦៕









