Messi មានឈ្មោះលេង World Cup លើកទី៦ និងដើម្បីជួយអាហ្សង់ទីន ការពារតំណែងជើងឯកផងដែរ
29-05-2026 09:19
(បរទេស)៖ ប្រធានក្រុមពាក់លេខ១០ Lionel Messi នឹងបង្ហាញខ្លួនជាលើកទី៦ នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ក្នុងការរួមចំណែកជួយក្រុមជម្រើសជាតិអាហ្សង់ទីន ការពារតំណែងជើងឯកផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ ដែលត្រូវបានជ្រើសរើសចេញពីក្លិបអាមេរិក Inter Miami CF រូបនេះ ស៊ុតបាន ១១៦គ្រាប់ ពីការចូលលេងសរុបមានដល់ទៅ ១៩៨ប្រកួតឯណោះសម្រាប់ក្រុមខ្លាំងប្រចាំតំបន់អាមេរិកឡាទីន ក្នុងនាមជាប្រធាន ដែលបានរួមចំណែកជួយអាហ្សង់ទីន ដណ្តើមបានជើងឯក World Cup កាលឆ្នាំ២០២២ នៅប្រទេសកាតាទៀតផង។
អ្នកចាត់ការទូទៅក្រុមពពកសអាហ្សង់ទីន លោក Lionel Scaloni បានបញ្ចេញបញ្ជីឈ្មោះ ២៦នាក់ចុងក្រោយ សម្រាប់លេង World Cup 2026 ជំនាន់ទី២៣ នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ មានដូចខាងក្រោម។
១៖ ចាំទី-Juan Musso, Geronimo Rulli និង Emiliano Martinez។
២៖ ការពារ-Leonardo Balerdi, Nicolas Tagliafico, Gonzalo Montiel, Lisandro Martinez, Cristian Romero, Nicolas Otamendi, Facundo Medina និង Nahuel Molina។
៣៖ បម្រើ-Leandro Paredes, Rodrigo de Paul, Valentin Barco, Giovani lo Celso, Ezequiel Palacios, Alexis Mac Allister និង Enzo Fernandez។
៤៖ ប្រយុទ្ធ-Julian Alvarez, Lionel Messi, Nicolas Gonzalez, Thiago Almada, Giuliano Simeone, Nico Paz, Jose Manuel Lopez និង Lautaro Martinez៕



