បទចម្រៀងផ្លូវការ World Cup 2026 «Dai Dai» បង្ហាញពីភាពចម្រុះនៃវប្បធម៌ តាមរយៈការរួមបញ្ចូល ៥ភាសា
29-05-2026 11:25
(បទេស)៖ បទចម្រៀងផ្លូវការថ្មីសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ដែលមានចំណងជើងថា «Dai Dai» ជាកិច្ចសហការដ៏អស្ចារ្យរវាងកំពូលតារាចម្រៀងឡាទីន Shakira និងស្តេចតន្ត្រី Afrobeats Burna Boy កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈការរួមបញ្ចូលគ្នានៃភាសាធំៗរហូតដល់ទៅ៥ នៅក្នុងបទចម្រៀងតែមួយ។
ការរួមបញ្ចូលគ្នានៃភាសាទាំង៥ នេះនៅក្នុងវគ្គបន្ទរ ("Dai, dai, ikou, dale, allez, let's go") គឺធ្វើឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងពីស្មារតីសកលលោក និងការផ្សារភ្ជាប់វប្បធម៌ចម្រុះជុំវិញពិភពលោក តាមរយៈពាក្យលើកទឹកចិត្តក្នុងវិស័យបាល់ទាត់។
ចំណុចសំខាន់ការរៀបចំអត្ថន័យ និងការប្រើប្រាស់ភាសាចម្រុះនៅក្នុងបទចម្រៀងនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងពីស្មារតីយុត្តិធម៌ សាមគ្គីភាព និងការផ្សារភ្ជាប់វប្បធម៌សកលលោក តាមរយៈពាក្យស្លោកលើកទឹកចិត្តក្នុងវិស័យកីឡា។
ភាសាទាំង៥ ដែលត្រូវបានយកមកប្រើប្រាស់ក្នុងវគ្គបន្ទររួមមាន៖
ទី១៖ ភាសាអ៉ីតាលី (Italian)៖ ពាក្យ "Dai, dai" ដែលជាចំណងជើងបទចម្រៀងមានន័យថា «តោះ! តោះ!» ឬ «ខំប្រឹងឡើង!»។
ទី២៖ ភាសាជប៉ុន (Japanese)៖ ពាក្យ "Ikou" (行こう) មានន័យថា «តោះយើងទៅ»។
ទី៣៖ ភាសាអេស្ប៉ាញ (Spanish)៖ ពាក្យ "Dale" មានន័យថា «ទៅមុខទៀត» រួមជាមួយការច្រៀងរៀបរាប់វគ្គខ្លីៗមួយចំនួន។
ទី៤៖ ភាសាបារាំង (French)៖ ពាក្យ "Allez" មានន័យថា «តោះទៅ» ដែលជាពាក្យពេញនិយមបំផុតក្នុងការហ៊ោរអបអរកីឡា។
ទី៥៖ ភាសាអង់គ្លេស (English)៖ ពាក្យ "Let's go" និងអត្ថន័យសាច់រឿងសំខាន់ៗភាគច្រើននៃបទចម្រៀង គឺត្រូវបានបកស្រាយជាភាសាអង់គ្លេសទាំងស្រុង។
សូមជម្រាបផងថា បច្ចុប្បន្នបទចម្រៀង «Dai Dai» កំពុងតែអង្រួនចិត្តអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ និងវិស័យតន្ត្រីទូទាំងពិភពលោក ត្រៀមឆ្ពោះទៅកាន់ព្រឹត្តិការណ៍ដ៏ធំ FIFA World Cup 2026 ខាងមុខនេះនៅប្រទេសអាមេរិក មិចស៊ិក និងកាណាដា៕





