រថយន្តប្រណិតមានតម្លៃជិត ២០ម៉ឺនដុល្លារសាំងហ្គាពួ ខណៈនៅកម្ពុជាតម្លៃក្រោម ៥ម៉ឺនដុល្លារ និងជារថយន្តដ៏ឆ្លាតវៃមានអ្វីៗគ្រប់យ៉ាង!
29-05-2026 11:58
(ភ្នំពេញ)៖ បច្ចុប្បន្ននេះ លោកអ្នកអាចរកជាវរថយន្ត MG IM5 បានជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ដែលរថយន្តនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារហេតុផលដ៏អស្ចារ្យមួយគឺ តម្លៃរថយន្តដែលនឹកស្មានមិនដល់ជាមួយមុខងារប្រើប្រាស់ដ៏ទំនើបយ៉ាងច្រើនសំបូរបែប។ ស្របពេលដែលរថយន្តអគ្គិសនីដ៏ប្រណិតម៉ូឌែល IM5 នៅប្រទេសសិង្ហបុរី មានតម្លៃជិត ២០០,០០០ដុល្លារសាំងហ្គាពួ (ប្រហែល ១៥៦,០០០ដុល្លារអាមេរិក) ប៉ុន្តែឥលូវនេះអតិថិជននៅប្រទេសកម្ពុជា អាចក្លាយជាម្ចាស់រថយន្តអគ្គិសនី ប្រណីតជំនាន់ថ្មីចុងក្រោយនេះក្នុងតម្លៃពិសេសក្រោម ៥០,០០០ដុល្លារអាមេរិក។
តម្លៃរថយន្តប្រណិតដ៏គួរឱ្យចាប់អារម្មណ៍នេះ អាចផ្តល់ជូនបានក៏ដោយសារការលើកទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលគាំទ្រលើវិស័យរថយន្តអគ្គិសនី រួមផ្សំជាមួយនឹងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន TF Motors ដែលជាក្រុមហ៊ុននាំចូល និងលក់ចេញផ្លូវការរថយន្ត IM និង MG នៅប្រទេសកម្ពុជា។ ដោយអនុវត្ត និងផ្តោតលើភាពជោគជ័យលើវិស័យរថយន្តថ្មី នៅលើទីផ្សាររយៈពេលវែង ពេលនេះក្រុមហ៊ុន TF Motors បានដាក់លក់ជាផ្លូវការនូវម៉ូឌែល IM5 ដែលជារថយន្តអគ្គិសនីលំដាប់ខ្ពស់ដ៏ប្រណិត ដែលមានតម្លៃល្អបំផុតមួយនៅក្នុងទីផ្សារកម្ពុជា ជាតម្លៃប្រកួតប្រជែងយ៉ាងខ្លាំង។ សូម្បីតែដៃគូប្រកួតប្រជែងដូចជា Avata និង Tesla ក៏ដោយ។ ប៉ុន្តែ IM5 មិនមែនគ្រាន់តែជារថយន្តអគ្គិសនីប៉ុណ្ណោះទេ តែវាគឺជាបទពិសោធន៍នៃការបើកបររថយន្ត បែបអនាគតដ៏ឆ្លាតវៃ។
រថយន្ត IM5 បានបំពាក់នូវមុខងារជំនួយដល់ការបើកបរ ដ៏សំបូរបែបដូចជា Pilot Mode ជំនួយការបើកបរដោយមិនមានការបញ្ផាពីអ្នកបើកបរ, មុខងារ Auto Parking ដែលចូលចតរថយន្តដោយស្វ័យប្រវត្តិ, កៅអីប្រភេទពូកស្បែកមានមុខងារក្តៅត្រជាក់ មានខ្យល់ចេញចូលល្អ, ប្រព័ន្ធគ្រប់គ្រងអាកាសធាតុរបស់ម៉ាស៊ីនត្រជាក់រថយន្តដ៏ឆ្លាតវៃ និងមានប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដ៏ទំនើបជាច្រើនទៀត ដែលអភិវឌ្ឍន៍ឡើងតាមរយៈកិច្ចសហការ រវាងក្រុមហ៊ុន MG និង Alibaba ដែលជាក្រុមហ៊ុនឈានមុខគេខាងបច្ចេកវិទ្យាសកលលោក ដែលបង្កើតឡើងដោយលោក Jack Ma។
រាល់បច្ចេកវិទ្យាលម្អិតរបស់រថយន្ត IM5 ត្រូវបានរចនាឡើង ដើម្បីផ្តល់នូវបទពិសោធន៍បើកបរដែលឆ្លាតវៃ មានសុវត្ថិភាពខ្ពស់ និងទទួលបាននូវទំនាក់ទំនងរវាងការបើកបរ និងការកម្សាន្តដ៏សំបូរបែបដែលជាបទពិសោធន៍បើកបរដ៏ល្អបំផុត ដែលនេះគឺលើសពីរថយន្តដទៃ ហើយវាជាការបើកបរដ៏ឆ្លាតវៃបំផុត។
ឥឡូវនេះលោកអ្នកអាចស្វែងរកទិញរថយន្ត MG IM5 នៅក្នុងប្រទេសកម្ពុជាតាមរយៈក្រុមហ៊ុនផ្លូវការ TF Motors Cambodia ឬទំនាក់ទំនងទៅកាន់ផេកផ្លូវការ IM Motors Cambodia ឬ លេខទូរស័ព្ទ ០៩៩ ៩៨៨ ២៥៥ / ០១០ ៨៨២ ៥៥២ / ០៨៨ ៨៨ ២៥ ៥២៨៕









