Jetour បង្ហាញឡានចេះហែលទឹក G700 កំណត់និយមន័យថ្មី សម្រាប់វិស្វកម្មរថយន្ត !

29-05-2026 13:26

(ភ្នំពេញ)៖ តើមានរថយន្ត Off-Road ប៉ុន្មានគ្រឿងដែលអាចបំប្លែងខ្លួនជា «នាវា» បើកបរលើផ្ទៃទឹកជ្រៅបានត្រង់ស្មើ មានលំនឹងខ្ពស់ និងស្ថេរភាពដូចទូកយន្ត? ពេលនេះ JETOUR បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាថ្មីម្តងទៀត តាមរយៈការបើកបង្ហាញ JETOUR G700 Ark Edition រថយន្ត SUV ប្រណិត Hybrid Off-Road ដ៏អស្ចារ្យ ដែលផ្សំគ្នានូវប្រណិត ភាពកម្រិតខ្ពស់បច្ចេកវិទ្យាទំនើប និងសមត្ថភាពលើគោកនិងទឹកដោយទំនុកចិត្តខ្ពស់បំផុត។

បំផុសគំនិតពីធម្មជាតិដ៏ខ្លាំងក្លា រួមផ្សំជាមួយបច្ចេកវិទ្យាទំនើប G700 ត្រូវបានសម្រិតសម្រាំងលើរចនាសម្ព័ន្ធ GAIA Architecture ដែលទាញយកខ្សែបន្ទាត់ធរណីមាត្រមុតស្រួច និងភាពរឹងមាំមិនប្រែប្រួលនៃជួរភ្នំ ហិម៉ាល័យ។ តួឡានប្រភេទ Professional Body-on-Frame Chassis រឹងមាំខ្លាំងក្លា មិនត្រឹមតែបង្ហាញពី អំណាច និងភាពសង្ហាដ៏គួរឱ្យស្ញើចសរសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សារភ្ជាប់យ៉ាងឥតខ្ចោះជាមួយផ្នែកខាងក្នុង ប្រណិតលំដាប់ VIP។

កៅអីមុខងារពេញលេញ (កំដៅ ខ្យល់ ម៉ាស្សា ក្ដារជើង និងតុ) រួមជាមួយអេក្រង់ panoramic 35.4 អ៊ីញ, ស្បែក Nappa & Alcantara លំដាប់ខ្ពស់, Speaker Lexicon 18គ្រាប់ (Dolby Atmos), និងប្រព័ន្ធត្រជាក់៣តំបន់ធ្វើឱ្យ G700 ក្លាយជា ស្ថាបត្យកម្មយានយន្តដ៏ល្អឯក ដែលរក្សាភាពប្រណិត និងផាសុកភាពកម្រិតខ្ពស់ ទោះស្ថិតក្នុងស្ថានភាពផ្លូវលំបាកក៏ដោយ។

ស្នូលនៃ G700 Ark Edition គឺជាបច្ចេកវិទ្យា GAIA Ark (ARC amphibious technology) ដែលអនុញ្ញាត ឱ្យរថយន្តមានសមត្ថភាពឆ្លងទឹកបានយ៉ាងរលូន។ ក្នុងការសាកល្បងបើកបរឆ្លងកាត់ទន្លេយ៉ាងសេ (Yangtze) ក្នុងជម្រៅ 970mm រថយន្ត G700 បានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យគ្មានគូប្រៀប! តាមរយៈប្រព័ន្ធ CEM-O ឆ្លាតវៃ G700 អាចផ្តាច់កម្លាំងពីកង់ ហើយបើកដំណើរការកង្ហាររុញចរន្តទឹក (Propeller) អគ្គិសនីភ្លាមៗ ដែលជួយឱ្យតួរថយន្តរក្សាបាននូវ លំនឹងផ្ដេកស្មើ បើកបរលើផ្ទៃទឹកដោយស្ថេរភាពខ្ពស់ និងមានទិសដៅច្បាស់លាស់។

សូមបញ្ជាក់ផងដែរថា បើទោះបីជាមាន រថយន្តជាច្រើនធ្លាប់បានធ្វើតេស្តមុខងារបើកបរក្នុងទឹកកន្លងមកក៏ដោយ ប៉ុន្តែមិនទាន់មានរថយន្តណាមួយអាចធ្វើបានល្អ ប្រៀបបាននឹងG700ឡើយ ពោលគឺការបើកបរលើផ្ទៃទឹកមានភាពរលូន និងមានលំនឹងរាបស្មើ ប្រៀបដូចជាការជិះទូកកម្សាន្ត។

JETOUR G700 ឥឡូវនេះមានលក់ហើយនៅ JETOUR Cambodia និងត្រៀមខ្លួនរួចជាស្រេចក្នុងការនាំ លោកអ្នក ទៅកាន់ពិសោធន៍ថ្មីនៃប្រណិតភាពកម្រិតខ្ពស់ និងបច្ចេកវិទ្យាគ្មានដែនកំណត់។ អញ្ជើញមកទស្សនា និងស្វែងយល់ពីអានុភាព ពិតនៃរថយន្តនេះនៅអគារតាំងបង្ហាញរថយន្ត JETOUR Cambodia ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិ 6A ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០១៧ ៧១៣ ៧១៣។ «JETOUR CAMBODIA នាំចូល និងចែកចាយផ្តាច់មុខដោយ KNN CAMBODIA»