កាន់តែរហ័ស និងងាយស្រួល សម្រាប់អតិថិជន ធ្វើការទូទាត់សេវាកម្មអ៊ីនធឺណិតរបស់ Metfone WiFi តាមបែបឌីជីថល ជាមួយដៃគូសហការជាច្រើន !
29-05-2026 15:30
(ភ្នំពេញ)៖ ឥលូវនេះ អតិថិជនកំពុងប្រើប្រាស់សេវាកម្មអ៊ីនធឺណិត វ៉ាយហ្វាយរបស់ក្រុមហ៊ុនមិត្តហ្វូន អាចធ្វើការទូទាត់សេវាអ៊ីនធឺណិតវ៉ាយហ្វាយជាប្រចាំខែ ឬទូទាត់ទុកជាមុនក៏បាន ជាមួយដៃគូសហការរបស់មិត្តហ្វូន បានយ៉ាងឆាប់រហ័ស និងចំណាយពេលត្រឹមតែមួយនាទីជាការស្រេច។
ដោយសារបច្ចេកវិទ្យានៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្នមានការរីកចម្រើនខ្លាំងគួរអោយកត់សម្គាល់ទៅលើផ្នែកឌីជីថល ជាពិសេសការទូទាត់ប្រាក់តាមបែបឌីជីថល។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាការផ្ដល់ភាពងាយស្រួលដល់អតិថិជនរបស់ Metfone Internet WiFi ឲ្យកាន់តែមានភាពងាយស្រួលផងនោះ ក្រុមហ៊ុនបានសហការជាមួយដៃគូ ដែលមានភាពជឿនលឿនខាងផ្នែកទូទាត់សេវាកម្មតាមបែបឌីជីថលនៅកម្ពុជាមានដូចជា៖
១៖ ក្រុមហ៊ុន eMoney : អតិថិជនអាចទូទាត់ប្រាក់បានតាមរយៈ eMoney App
២៖ ធនាគារ ABA : អតិថិជនក៏អាចទូទាត់ប្រាក់បានផងដែរតាមរយៈ ABA Mobile App
៣៖ ធនាគារ ACLEDA : អតិថិជនក៏អាចទូទាត់ប្រាក់តាមរយៈ ACLEDA Unity ToanChet
៤៖ ធនាគារ Canadia : អតិថិជនអាចទូទាត់ប្រាក់បានតាមរយៈ Canadia Bank App
៥៖ ក្រុមហ៊ុន TrueMoney: អតិថិជនអាចទូទាត់ប្រាក់បានតាមរយៈ TrueMoney Cambodia App
៦៖ ធនាគារLyhour: អតិថិជនអាចទូទាត់ប្រាក់បានតាមរយៈ Lyhour App
៧៖ ធនាគារHatha: អតិថិជនអាចទូទាត់ប្រាក់បានតាមរយៈ Hatha App
អតិថិជនគ្រាន់តែមាន App របស់ធនាគារឬក្រុមហ៊ុនទាំងនេះនៅក្នុងទូរសព្ទដៃរួចជាការស្រេច។ ក្រុមហ៊ុនមិត្តហ្វូនកំពុងតែធ្វើការសហការ ជាមួយធនាគារ និងក្រុមហ៊ុនដែលមានសក្តានុពលជាច្រើន បន្ថែមទៀតដើម្បីបំពេញតម្រូវការ ក៏ដូចជាកាន់តែផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់យើងទាំងអស់គ្នាផងដែរ។
ចំពោះចម្ងល់ផ្សេងៗទាក់ទងនិងប្រតិបត្តិការទូទាត់ប្រាក់ សូមទំនាក់ទំនងមកកាន់លេខទូរសព្ទ ០៩៧៦ ០៩៧ ០៩៧ ឬចូលទៅកាន់ទំព័រហ្វេសបុកផ្លូវការរបស់ មិត្តហ្វូនវ៉ាយហ្វាយ
https://www.facebook.com/share/18gGqX8BHp/?mibextid=wwXIfr និង Telegram Channel https://t.me/Metfone_WiFi




