ក្រុមហ៊ុន Pizza Hut កម្ពុជា បើកសម្ពោធភីហ្សាថ្មី «ហាត់បាល់បង្គាភីហ្សា(HUT Shrimp Ball Pizza)» នៅថ្ងៃទី 1 មិថុនា ព្រមទាំងយុទ្ធនាការបរិច្ចាគទឹកប្រាក់ 1,000៛ ក្នុងមួយភីហ្សា  ដល់មូលនិធិកុមារកម្ពុជា (CCF)

30-05-2026 12:41

(ភ្នំពេញ)៖ ក្រុមហ៊ុន Pizza Hut ដែលជាប្រេនភីហ្សាដ៏ល្បីល្បាញលំដាប់ពិភពលោកប្រចាំនៅកម្ពុជា បានប្រកាសដាក់លក់ជាផ្លូវការនូវផលិតផលថ្មីដែលមានកំណត់ (Limited Time Offer) គឺភីហ្សា "HUT Shrimp Ball Pizza" ចាប់ពីថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2026 នេះតទៅ ដើម្បីអបអរសាទររដូវកាលប្រកួតបាល់ទាត់។ ទន្ទឹមនឹងការផ្តល់ជូនរសជាតិដ៏ប្លែកអារម្មណ៍នេះ ក្រុមហ៊ុនក៏ចាប់ដៃគូជាមួយក្រុមហ៊ុន កូកា កូឡា សម្រាប់មូលនិធិកុមារកម្ពុជា (CCF) ក្នុងការជួយដល់សង្គមជាតិ។

ភីហ្សា "HUT Shrimp Ball Pizza" នេះ មានដុំបង្គាឈីសដ៏ឈ្ងុយឆ្ងាញ់ចំនួន 12ដុំ ញាត់ណែនពេញគែមនំភីហ្សា ដោយមានជម្រើសមុខ topping ចំនួន 4រសជាតិផ្សេងគ្នា រួមមាន៖ Seafood Overload, Pepperoni, Spicy Meat, និង Meat Lover ក្នុងតម្លៃចាប់ពី $13.99។ សម្រាប់ឈុតពិសេស"Match Day Combo" គឺមានតម្លៃត្រឹមតែ $19.99 ដែលរួមមាន ហាត់បាល់បង្គាភីហ្សាមួយ, មាន់បំពងរសជាតិម្រេចខ្មៅ 4ដុំ និងភេសជ្ជៈកូកាកូឡា កំប៉ុង FIFA លីមីតធីត ចំនួន 2កំប៉ុង។

អ្វីដែលកាន់តែពិសេស និងមានអត្ថន័យនោះគឺ រាល់ការទិញភីហ្សាថ្មីនេះPizza Hut នឹងធ្វើការបរិច្ចាគថវិកាចំនួន 1,000៛ ជូនទៅកាន់មូលនិធិកុមារកម្ពុជា (CCF)។ លើសពីនេះ ក្រុមហ៊ុន Pizza Hut ក៏បានរៀបចំកម្មវិធីសប្បុរសធម៌ដ៏ធំមួយផ្សេងទៀតនៅថ្ងៃទី 29 ខែឧសភា ឆ្នាំ2026 ដោយនឹងនាំយកនំភីហ្សាក្តៅៗចំនួន 100 ប្រអប់ ទៅចែកជូនដល់កុមារៗនៅក្នុងអង្គការ អង្គការមូលនិធិកុមារកម្ពុជា (CCF) ដោយផ្ទាល់ ដើម្បីផ្តល់ភាពញញឹម និងចែករំលែកក្តីស្រឡាញ់ ក៏ដូចជាអបអរទិវាកុមារអន្តរជាតិ។

តំណាងក្រុមហ៊ុន Pizza Hut កម្ពុជា បានមានប្រសាសន៍ថា៖ ក្រោមសារគន្លឹះ'ចែករំលែករសជាតិ អបអរសាទរជាមួយគ្នា' យើងមិនត្រឹមតែចង់ផ្តល់នូវអាហារដ៏ឆ្ងាញ់ពិសារសម្រាប់ការជួបជុំ ប៉ុណ្ណោះទេ ប៉ុន្តែយើងចង់ឱ្យកុមារៗនៅ CCF បានសប្បាយរីករាយដូចគ្នាផងដែរ។ កម្មវិធីបរិច្ចាគ ទឹកប្រាក់1000៛ ក្នុងការលក់ភីហ្សាថ្មីនេះ និងភីហ្សា 100 ប្រអប់ នៅថ្ងៃទី 29 មិថុនា គឺបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយដល់សង្គម»។

ឈុត HUT Shrimp Ball Pizza និង Match Day Combo មានលក់ចាប់ពីថ្ងៃទី 1 ខែឧសភា នេះតទៅ នៅគ្រប់សាខា Pizza Hut ទាំងអស់ក្នុងប្រទេសកម្ពុជា៕