ការប្រកួតពានរង្វាន់ស្វាយរៀងខាប់ ផ្នែកនារីលើកទី២ ឆ្នាំ២០២៦ វគ្គសន្សំពិន្ទុក្នុងពូល (សប្តាហ៍ទី១) ចាប់ផ្ដើមនៅថ្ងៃអាទិត្យនេះ !

30-05-2026 14:38

(ស្វាយរៀង)៖ ការប្រកួតពានរង្វាន់ស្វាយរៀងខាប់ ផ្នែកនារីលើកទី២ ឆ្នាំ២០២៦ វគ្គសន្សំពិន្ទុក្នុងពូល (សប្តាហ៍ទី១) នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦នេះ។

កាលពីនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មការប្រកួតបាល់ទាត់ ខេត្តស្វាយរៀង បានធ្វើការប្រជុំបច្ចេកទេស និងចាប់ឆ្នោត ដែលមានក្រុមមកពីបណ្តាក្រុង/ស្រុក ទាំង៨ចូលរួមមានដូចជា៖

១៖ សសយក ស្រុករមាសហែក
២៖ CRS SPORT
៣៖ សសយក ស្រុកកំពង់រោទិ៍
៤៖ សសយក ស្រុកស្វាយទាប
៥៖ ព្រះខ័នរាជស្វាយរៀង
៦៖ ធូប្រាឌឺ បាវិត
៧៖ វិទ្យាល័យព្រះពន្លា

ការប្រកួតនឹងធ្វើឡើងនៅទីលានវិទ្យាល័យហ៊ុន សែន ស្វាយរំពារ ដោយកំណត់ការប្រកួតដំបូង ចាប់ពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦នេះតទៅ៕